តាំងពីលោកឃួង ស្រេង ចូលកាន់តំណែងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ល្បែងរីកចម្រើនគ្រប់ច្រល្ហក អាជ្ញាធរនិងមេល្បែងសប្បាយដូចមាន់ជិះរទេះ

ភ្នំពេញ ៖ កាលពីសៀលជាង៣ឆ្នាំមុនថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅសាលប្រជុំសាលារាជធានីភ្នំពេញ ត្រូវបានរៀបចំពិធីប្រកាសផ្ទេរ និងចូលកាន់តំណែងអភិបាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ដោយយោងតាមព្រះរាជក្រិត្យលេខ នស/រកត/០៦១៧ /៥០៣ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់ លេខ១ ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

គេនៅចាំថា ពេលនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំព្រះមហាក្សត្រ តែងតាំងអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ចំនួន៤រូប ក្នុងនោះ លោក ឃួង ស្រេង ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ខណ:លទ្ធផលផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចៅសង្កាត់ មេឃុំ តែចំនួន១១៥៦ ចំណែកគណបក្សសង្គ្រោះជាតិបែរជាទទួលបានអាសនៈចៅសង្កាត់ មេឃុំ កើនឡើងដល់ចំនួន៤៨៩ ដែលជាលទ្ធផលផ្លូវការពី គ.ជ.ប ។នោះជាសារបង្ហាញថា ប្រមុខរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែជ្រើសតាំងអ្នកមានសមត្ថភាព បន្តការដឹកនាំឲ្យស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ មិនមែន ផ្តល់តួនាទីអោយកាន់តែធំ កាន់តែខ្ពស់ដល់បុគ្គលទាំងនោះដើម្បីប្រឹងចំតិតចំតូងដូចមាន់ទំលើទំពោងរទេះ បែរខ្នងដើរបញ្ច្រាស់ទិគោលនយោបាយរដ្ឋាភិបាលឬជានឈ្លី
គោលការណ៍ភូមិ សង្កាត់ មានសុវត្ថិភាពដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។ ជាង៣ឆ្នាំកន្លង ខណ:នេះ អ្វីដែលលោកឃួង ស្រេងដឹកនាំក្រុងភ្នំពេញស្នាដៃក៏មានដែរ តែល្បីខ្លាំង អារឿងបើកដៃអោយលេងល្បែងសុីសង បានតាមចិត្តគ្រប់ច្រកល្ហក។ លោកឃួងស្រេងមានអំណាចកាន់តែធំ កាន់តែយូរ មើលរំលងលែងឃើញ ស្តាប់លែងឮរលីង ជាក់ស្តែង សង្វៀនមាន់ អាប៉ោងបៀរគ្រប់ប្រភេទនៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ(ផ្លូវសេះស)ដែលទើបនឹងផ្សាយជូនជ្រាបបែរជាថ្នាកថ្នមរក្សា ដូចទុកវិនិយោគចិញ្ចឹមឆ្នាំង។
លោកឃួង ស្រេង មិនអាចសុំពន្យល់តាមទូរសព្ទ័បានទេ កាលពីម៉ោង១១ព្រឹកមិញ ដោយមិនអាចទាក់ទងបាន៕