Wow ល្បីលោក តាត សីហៈនាយផ្នែកជលផលកំពង់លែងដើរតួរជាអ្នកសម្របសម្រួលអោយមានបទស្មើសនេសាទនៅកោះបាយក្រៀមក្នុងទឹកដីខ្លួនគ្រប់គ្រង”អាលាយ”!

ព្រាបក្នុងវិហារតែងតែជុះដាក់ព្រះកេសព្រះ។យ៉ាងណាមិញកំពុងល្បីថា លោក តាត សីហៈមន្ត្រីជលផលខេត្តកំពង់ឆ្នាំងមានឋានៈជានាយផ្នែកជលផលកំពង់លែង បាននឹងកំពុងដុតដៃដុតជើងការពារនិង ខ្នះខ្នែងសម្របសម្រួលដោយមុខក្រាស់ជាមួយមន្ត្រីគ្រប់ស្ថាប័នផ្សេងទៀត ក្នុងការឡបប៊ី មន្ត្រីពាក់ពន្ធ័នាៗដល់បើកដៃអោយមានការនេសាទល្មើសច្បាប់របស់ជនល្មើសជនជាតិយួននៅតាមដងទន្លេសាបត្រង់ចំណុច កោះបាយក្រៀមក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ជាភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងទទួលខុសត្រូវអនុវត្តច្បាប់ជលផល។ដើម្បីជាថ្នូរនឹងទឹកប្រាក់ពុករលួយដ៏ធំសម្បើម បើកដៃអោយប្រព្រឹត្តបទល្មើសនេសាទបានដោយរលូននិងយ៉ាងគគ្រឹកគគ្រេង ទាំងឥតឧត្តមគតិនិងឥតអៀនខ្មាស់ក្នុងនាមខ្លួនជាមន្ត្រីជលផលកម្ពុជាម្នាក់?
ប្រភពព័តមានពីស្រុកកំពង់លែងអោយដឹងថា៖មានជនជាតិយួនចំនួន៦ក្រុមធំៗមួយក្រុមៗប្រើទូក២ទៅ៣គ្រឿង យកទូកម៉ាសុីនសេសធំ២គ្រឿងអូសអួនមួយវង់ កំពុងប្រព្រឹត្តបទល្មើសនេសាទបំផ្លាញមច្ឆជាតិខ្មែរតាមទំនើងចិត្ត។ ពួកជនបរទេសទាំងនេះបាននិងកំពុងប្រើប្រាស់ឧបករណ៍ល្មើសអួនវែងៗអូសដោយទូកម៉ាសុីនធំៗឌុបកំលាំងសេសខ្លាំង២ ប្រើវិធីអូសទាំងសង្ខាង សាច់អួនមានជម្រៅជ្រៅអូសដល់បាតដីតែម្តង ហើយប្រើអួនក្រឡាញឹក ដែលគ្មានត្រីណាមួយនៅចំពីមុខ ទាំងតូចទាំងធំមានសំណាងរួចខ្លួនរស់នៅបន្តពូជបានឡើយកំពុងសម្រុកនេសាទល្មើសច្បាប់គគ្លើនបើកដៃដោយនាយផ្នែកជលផលតាតសីហៈ ដែលសូម្បីតែមេែកឈើនៅបាតទន្លេក៏បុើងដោយមកតាមសាច់អួនមកជាមួយទាំងអស់ដែរ។ ពួកគេកំពុងធ្វើសកម្មភាពដោយឡែកៗពីគ្នា ចែកចេញជា៦ក្រុម លាន់សន្ធឹករញ្ជួយទន្លេសាប បណ្តាលត្រីជួបអន្តរាយធ្ងន់ធ្ងរ ធ្វើអោយផ្ទៃទឹកសូម្បីក្នុងខែនេះក៏ក្លាយជាល្អក់ដូចខ្ទុះដែរ ទង្វើទាំងនេះត្រូវបានពលរដ្ឋហៅថារកសុីបំផ្លិចបំផ្លាញមច្ឆានិងបំពុលបរិស្ថានយ៉ាងសប្បាយមិនកោតញញើតច្បាប់បន្តិចឡើយហើយចោទថាជាបើកដៃដោយមន្ត្រីជលផលឈ្មោះតាតសីហៈ។
ប្រភពបន្តថា ប្រជាជនខ្មែរដែលនេសាទជាលក្ខណៈគ្រួសារនៅទីនោះដែរបានលើកឡើងថា ទង្វើបែបនេះអាចធ្វើទៅបានព្រោះតែមានមន្ត្រីខ្មែរខ្លះ ថោកទាបទាល់តែមែនទែន ស្រឡាញ់លុយជាងស្រឡាញ់សម្បត្តិជាតិ។
ប្រភពដោយឡែកមួយទៀតសុំមិនបញ្ចេញឈ្មោះលើកឡើងថា៖ពួកយួនទាំង៦ក្រុមនេះបានរត់ការសុំនេសាទនៅតំបន់កោះបាយក្រៀមនេះដោយខ្លួនឯងដើម្បីកុំអោយផ្ទុះរឿងដល់មន្ត្រីជំនាញប្រចាំតំបន់ យួនរតការពីអាជ្ញាធរដែនដី ពីសមត្ថកិច្ចប៉េអឹមនិងប៉ូលីសតាំងពីលើដល់ក្រោមតែផ្នែករដ្ឋបាលជលផលកំពង់លែងផងបើកភ្លើងខៀវអោយស្រាប់ ហើយប្រើតាមវិធីមានការជួយចង្អុលផ្លូវអោយទៅជួបនឹងអ្នកនេះទៅជួបនឹងអ្នកនោះដើម្បីសូកប៉ាន់ និងដើម្បីបាននេសាទល្មើសច្បាប់ដោយសុវត្ថិភាពបំផ្លាញជាតិខ្មែរបានសុខទាំងអស់គ្នា។ខាងជលផលវិញ គេដឹងថាពួកយួនទាំង៦ក្រុមមិនបាច់ភ័យមិនបាច់ខ្វល់ទេ ទុកអោយលោកតាតសីហៈដែលជាប្រធានផ្នែកជលផលកំបង់លែង រ៉ាប់រងបោះមេទាំងអស់តាំងពីក្រោមដល់លើរួមទាំង លោកលី ឡា ប្រធានខណ្ឌរដ្ឋបាលជលផលដែលល្បីថាកាលនៅរហខណ្ឌលួចបង្ខិតតបង្គោលព្រៃលិចទឹកចេញក្រៅ ដើម្បីជម្រិតទាប្រាក់ពីអ្នកនេសាទដែលដែលត្រូវបែកការណ៍ដើរជិតដល់មាត់គុកគួតែជាប់គុកបែរជាឡើងជាប្រធានខណ្ឌជលផលខេត្តនោះផង។
សេចក្តីរាយការណ៍ព័ត៌មានខាងលើដែលពាក់ពន្ធ័ អំពីមន្ត្រីផ្នែកជលផលកំពង់លែង លោក តាត សីហៈ ដែលទើបផ្ទុះចេញពីមហាជនល្បីរន្ទឺថា លោកតាត សីហៈដើរតួជាមេក្លោងនៅពីក្រោយធ្វើអោយមានការប្រព្រឹត្តបទល្មើសនេសាទដោយជនជាតិយួន៦ក្រុមនេះដែលកំពុងនេសាទយ៉ាងរង្គាលនេះ យើងបាននិងកំពុងបន្តព្យាយាមសុំសេចក្តីបំភ្លឺផ្ទាល់ពីលោកតាត សីហៈតាមទូសព្ទ័ ជាច្រើនលើក ប៉ុន្តែមិនអាចទាក់ទងបានទេនៅពេលនេះ៕