បើល្បីតែយ៉ាងហ្នឹងៗ ខូចឈ្មោះស្ថាប័ននគរបាលជាតិនិងអាប់អោនកិត្តិយសមន្ត្រីនគរបាលជាតិស្អាតស្អំ អស់ហើយលោកព្រះ!

សេចក្តីកែតម្រូវ

យោងតាមការស្នើសុំរបស់បុគ្គលមួយរូបដែលមិនប្រាប់ឈ្មោះបានតេឡេហ្វូនមកនាយកការផ្សាយកាសែតបាខែង តាមលេខទូរសព្ទ័លេខ០១២៨៣៥៣៨៩ ដែលបានអះអាងថារូបគាត់គឺជាកូនចៅលោកយ៉ែម ណយ ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន កាលពីម៉ោង១៧.០០ថ្ងៃទី២៤/១២/២០២០ហើយ បានស្នើរសុំអោយដកឈ្មោះលោក ហ៊ុន គឹមជាតិ ចេញពីអត្ថបទខ្សឹបនៅក្នុងគេហទំព័រ បាខែង ក្រោមចំណងជើងថា៖”បើល្បីយ៉ាងហ្នឹងៗ អាប់អោនកិត្តិយសស្ថាប័នគរ បាលជាតិនិងអាប់អោនកត្តិយសមន្ត្រីនគរបាលជាតិល្អៗអស់ហើយលោកព្រះ” ។ការិយាល័យនិពន្ធគេហទំព័របាខែង សូមដកឈ្មោះលោកហ៊ុន គឹមជាតិចេញទាំងស្រុងតាមសំណូមពរ ហើយធ្វើការចេញផ្សាយឡើងវិញទាំងស្រុងដូចខាងក្រោម៖

ខ្សឹបដាក់ត្រចៀក៖

បើល្បីតែយ៉ាងហ្នឹងៗ ខូចឈ្មោះស្ថាប័ននគរបាលជាតិនិងអាប់អោនកិត្តិយសមន្ត្រីនគរបាលជាតិស្អាតស្អំ អស់ហើយលោកព្រះ!
ខណ:អាជ័យដើរទេសតាមផ្លូវដើម្បីយកព័ត៌មានដូចសព្វមួយដង លុះទៅដល់ផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ចៃដន្យបានឈប់ចំមុខហាងមួយ ដាក់ស្លាកយីហោថា”លក់ខោអាវជជុះបុរស “ព្រោះជិះម៉ូតូយូរពេកវាក្តៅគូថ។
ដោយឃើញស្លាកយីហោដាក់ថាលក់ខោ អាវជជុះ តែអត់ឃើញគេព្យួរខោអាវលក់ អាជ័យឆ្ងល់ពេក ក៏សួរបុរសម្នាក់ដែលកំពុងលើម៉ូតូចតក្បែរនោះថា៖ប្អូនៗ!ផ្ទះនេះដាក់ស្លាកយីហោលក់ខោអាវជជុះ ម៉្តេចបានអត់ឃើញមានតាំងខោ អាវលក់អីចឹង?
បុរសមិនស្គាល់អត្តសញ្ញាណនោះ បានមើលអាជ័យតាំងពីក្បាលដល់ជើង រួចឆ្លើយផូងថា! ផ្ទះគេបើកល្បែងNETទេតើពូ។
អាជ័យឮដច្នេះក៏សួរបន្ត អូហ៍ផ្ទះនឹងគេបើលេងល្បែង net នឹងយូរហើយហ្អីប្អូន?
បុរសដដែលតបវិញថា ពូឯងទើបមកពីណាដែរ?ពូដូចទើបមកពីស្រុកស្រែបានជាមិនដឹងចឹង?។រួចហើយគាត់បន្តថា ល្បែងនៅផ្ទះនេះគេបើកលេងយូរហើយ ។នៅជុំវិញនេះតាមផ្លូវ៣៧១នរណាក៏ដឹងដែរ ពិសេសក្មេងៗដែលចូលចិត្តល្បែងNET ពួកគេមកចូលលេងទាំងយប់ទាំងថ្ងៃនឹង។ភាគច្រើនក្មេងៗបើមកលេងចាញ់អស់លុយ លក់ម៉ូតូដែលម៉ែឳវាទិញអោយលេងចាញ់ខ្ទេចមិនសល់អីទេ ។តែពួកវាបានវក់នឹងល្បែង សប្បាយនឹងល្បែង ចាញ់ម៉េចក៏ចេះតែមកលេងពេញៗរាល់ថ្ងៃនឹង ដូចមមាចឃើញភ្លើងចឹងដឹងថាងាប់ក៏នៅតែចោមរោមដែរ។
បុរសដដែលបន្តថា៖អាខ្លះញៀនពេកខ្ចីម៉ូតូគេជិះមកលេង វាហ៊ានយករបស់គេទៅបញ្ចាំ យកលុយចូលលេងចាញ់ខ្មុកអស់ ខ្លះត្រូវម្ចាស់គេប្តឹងអោយប៉ូលីសចាប់ អំពល់ដល់ម៉ែឳវា ចេញលុយសងគេទើបរួចខ្លួន នេះដោយសារល្បែងហ្នឹងអាម៉េចក៏មានដែរពូអើយ។
ឮដូច្នេះដូចអាជ័យរកអុសប្រទះឈើងាប់ចឹង!អាជ័យក៏សួរបន្ថែមថា៖ចុះម៉េបុស្តិ៍បឹងទំពុនទី២លោកឃុន ឡេង នៅក្បែរនឹងដែរ គាត់មិនដឹងទេឬគាត់ដឹងហើយតែគាត់មិនចាប់ ក្មួយ?បុរសដដែលតបផូងមិនបាច់គឹតថា៖ អូហ៍! ចាប់អីពូ ទាល់តែសេះដុះស្នែងសិនណាពូ! ព្រោះមេល្បែងដែលបើកNETផ្ទះនេះ គាត់ជាមេបូលីសសក្ត័ធំណាស់ពូ នៅក្នុងក្រសួងមហាផ្ទៃឯណោះ សូម្បីអ្នកមេការមិនដែលហ៊ានហៅឈ្មោះគាត់ចំផង គេហៅតាត់ថា មេៗប៉ុណ្ណោះគ្រប់ៗគ្នានឹង ឯសមត្ថកិច្ចខ្លះក៏ហៅមេៗដែរ ខ្ញុំគ្រាន់តែឮគេនិយាយពីមាត់មួយទៅមាត់មួយទៀតថាគាត់ជាមេប៉ូលីសជានខ្ពស់ ហើយឮទៀតថាគាត់បើល្បែងតាមណិតNETនេះមិនតិចកន្លែងទេ ប៉ុន្តែគ្មានដែលឮថាមានប៉ូលីសប៉ុស្តិ៍ឬប៉ូលីសក្រសួង ណាហ៊ានអើតកមកបង្ក្រាបទីតាំងគាត់ម្តងទេ គាត់ជាមេប៉ូលីសធំមិនធម្មតាទេពូអើយ។
អាជ័យយល់ថា ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួួរតែបើកការស្រាវជាវមើលផងទៅ ក្រែងវាពិតជាមាន”មេប៉ូលីសបើកល្បែងសុីសងnet”មែន គួរកុំទុកអោយយូរកាន់តែល្បីខ្លាំង អាជ័យយល់ថាបើទុកយូរពេក អាចអាប់អោនដល់ស្ថាប័ននគរបាលជាតិផង និងអាប់អោនដល់មន្ត្រីនគរបាលគេល្អៗអស់ហើយបើយ៉ាងៗហ្នឹង!។ហើយបើមានពិតមែនគួរដាក់ទោសអោយរាងចាលតាមវិន័យកងកម្លាំងឬច្បាប់រដ្ឋផង កុំអោយពាក់ផ្កាយពាក់លោកខែមកបើកល្បែងសុីសងអញ្ចឺងខូចពូជអស់ហើយ ឯអាជ័យគ្រាន់ជាអ្នករាយការណ៍ព័ត៌មានជូនទេ មិនខូចពូជអាជ័យឡើយបាទ។
ក្រោយពីស្តាប់រឿងមេប៉ូលីសបើល្បែងតាមផ្លូវ៣៧១ ក្នុងដែនដីលោកមេប៉ុស្តិ៍បឹងទំពុនទី២ចប់ភ្លាម អាជ័យបានតេឡេហ្វូនសួរលោកមេប៉ុស្តិ៍បឹងទំពុនទី២ភ្លែត ពីរឿងល្បីថាមានមេប៉ូលីសបើកបនល្បែងNET
ក្នុងមូលដ្ឋានគាត់គ្រប់គ្រងនឹងភ្លែត ដោយចង់ដឹងថា គាត់ដឹងឬទេ បើដឹងម៉្តេចមិនបង្ក្រាប? អាជ័យកំពុងឈរនៅនឹងទីតាំងល្បែងស្រាប់ទៅហើយ។ អាជ័យគឹតថា បើគាត់ឆ្លើយថាមិនដឹង នឹងអាលសុំគាត់អោយចុះមកភ្លាមៗដើម្បីបង្ក្រាប ព្រោះអាជ័យចាំថតស្រាប់ តែចង្រៃវាយក៍មែន មិនដឹងថាហេតុអី ទើបតេមិនចូលសោះពីព្រឹកមិញ។ចាំមើលអាជ័យខ្សឹបតាមវែបសាយមើល តើគាត់នៅតែមិនដឹងទៀតឬ?៕