លោក នូ សុីថា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ត្រូវមន្ត្រីក្រោមឪវាទរិះគន់ថាមិនចូលកន្លែងធ្វើការ នៅតែភ្នំពេញរកសុីផ្ទាល់ខ្លួន សម្ងំសុីត្រីធំៗមិនខ្ជាក់ឆ្អឹង និងមិនលើកទូរសព្ទ័ការងារពីមន្រ្តី?

លោកនូ សុីថាអតីត:មេគយខេត្តត្បូងឃ្មុំ ដែលធ្លាប់ល្បីក្នុងការបើកដៃអោយឈ្មួញឈើគ្រាក់ៗនាំចេញឈើលោតឆត្រ័តាមច្រកដូងទៅលក់អោយយួននិងល្បីខាងគប់គឹតជាមួយឈ្មួញម្ចាស់ក្រុមហ៊ុនក្នុងការនាំចូលទំនិញគេចពន្ធ,ខ្លះបង់ពន្ធតែ៣០%,និងទំនិញក្លែងភេទ ខណ:លោកធ្វើជាមេសាខាគយដុះស្លែនៅខេត្តត្បូងឃ្មុំនោះ។ពេលនេះ លោក នូ សុីថាមានតួនាទីជាប្រធានសាខាគយខេត្តបន្ទាយមានជ័យវិញហើយ។ហើយខណៈនេះដែរបានបែកធ្លាយថា៖លោកនូ សុីថា បាត់មុខពីកន្លែងធ្វើការតែរហូត មិនចូលប៊ុយរ៉ូ សម្ងំនៅតែភ្នំពេញយូរៗទើបចូលម្តង។ហើយល្បីថា លោកនូ សុីថាមិនចុះសម្រុងនឹងមន្ត្រីថ្នាក់ក្រោមខ្លួនលើការងារក្នុងសាខាគយខេត្តឡើយ។ល្បីទៀតថាលោក នូ សុីថា ទាល់តែយូរទើបចូលកន្លែងម្តងនេះ ព្រោះរវល់ទាក់ទងរកសុីឯកជនផង និង សង្ស័យថាព្រោះតែរវល់ប្រមូលលុយពុករលួយដាក់ខែពីមេឈ្មួញធំៗដែលរកសុីដឹកទំនិញ ចេញ ពីថៃចូលកម្ពុជា ពីកម្ពុជាទៅថៃឆ្លងកាត់ខេត្តបន្ទាយមានជ័យផង?។
ប្រភពពីមន្ត្រីមួយរូបក្នុងសាខាគយខេត្តបន្ទាយមានជ័យដែលសុំលាក់ឈ្មោះ បានរិះគន់ប្រធានរបស់ខ្លួនថា៖ លោកនូ សុីថាសព្វថ្ងៃនេះមិនដែលចូលអង្គភាពដឹកនាំការងារផ្ទាល់ទេ នាំអោយអង្គភាពពិបាកធ្វើការណាស់។យូរៗទើបឃើញចូលម្តង តាំងពីមុនមានគោវីដ១៩ លុះមានគោវីដ១៩មកដល់គាត់កាន់តែលែងចូលថែមទៀត។ប្រភពបន្តថាកន្លងមកមន្ត្រីក្នុងសាខាគយស្ទើរទាំងអស់ចេះតែទ្រាំធ្វើការ មិនចង់អោយមានរឿងក្នុងអង្គភាព។បើលោកនូ សុីថា មិនចូលសោះមួយឆ្នាំចូលម្តងក៏មិនអីដែរ អោយតែដឹកនាំបញ្ជាតាមទូរសព្ទ័មក ទោះពីភ្នំពេញឬពីទីណាក៏មន្ត្រីក្រោមៗអាចធ្វើការបានស្រួលដែរ។ ប៉ុន្តែរាល់ពេលដែលអង្គភាពមានការចាំបាច់ដែលត្រូវការសុំយោបល់ពីគាត់ ពេលមន្ត្រីតេទៅគាត់(នូ សុីថា)មិនដែលលើកទូរសព្ទ័របស់មន្រ្តីឡើយ ផ្ទុយទៅវិញល្បីថា បើជាលេខទូរសព្ទ័របស់ឈ្មួញគាត់លើកភ្លាម?។ប្រភពពីមន្ត្រីគយដដែលបន្តថា ការណ៍ដែលលោកនូ សុីថា មិនចូលកន្លែងយូរៗចូលម្តងស្រេចតែក្បាលវ៉ាល់របស់គាត់បានបែបនេះព្រោះគាត់អាងមានខ្នងបង្អែកនៅអគ្គនាយកដ្ឋានគយ ចាំការពារគាត់,ម៉្យាងទៀតមុខរបររកសុីជាលក្ខណៈក្រុមហ៊ុនឯកជនជាច្រើនមុខសង្ស័យរបស់គាត់សង្ស័យមានដាក់ហ៊ុនហយ ជាមួយមេៗខាងលើដែរទើបមេៗចេះតែបិទមាត់ទៅ?។ប៉ុន្តែការបាត់មុខរបស់គាត់គាប់ជួនណាស់ ពិសេសពាក់ពន្ធ័នឹងភាពមិនប្រក្រតីនៃក្រុមឈ្មួញគ្រាក់ៗមួយចំនួនដែលធ្លាប់ចូលមកទាក់ទងរកសុីដឹកទំនិញឆ្លងកាត់នៅឯសាខាគយជានិច្ចពីមុន ឥឡូវស្រាប់តែលែងចូលមកទាក់ទងការងារជាមួយអង្គភាពសាខាគយឈឹងតែម្តង ខណៈពេលដែលលោកប្រធាន នូ សុីថា ក៏អវត្តមានដែរ ទើបសង្ស័យមេគាត់សម្ងំសុីអាធំៗស្ងាត់ឈឹងអត់ខ្ជាក់ឆ្អឹងសោះតែម្តង។
ការលើកឡើងដោយមន្ត្រីតូចតាចក្នុងសាខាគយខេត្បន្ទាយមានជ័យដែលរិះគន់មេខ្លួនឯងតាមរបៀប”ឆ្មាមិននៅបែរជាកណ្តុរដើររកឆ្មា”នេះមិនដឹងថាមានការពិតកំរិតណាទេ ឬគ្រាន់ជាការកាច់កុងប៉ែងជើងគ្នាចង់យកតំណែងមេ?ឬច្រណែននឹងមេ”ខណៈបាត់មុខឈ្មួញ បាត់មុខមេដែរ”នោះទេ?។ទោះជាអាចមានភាពមិនប្រក្រតីឬមិនអាចមាន អគ្កនាយកដ្ឋានគយនិងរដ្ឋាករគួរតែជ្រាប ស្រុកខ្មែរមានតែ១មិនដែលមាន២ទេ ធើមេគេបែរជាមិននៅកន្លែងដឹកនាំការងារបែបនេះហាស!ហា! ។ហើយបើគ្មានសំរាមឆ្កែមិនចេះតែជុះដាក់នោះទេ? ។លោក នូ សុីថាមិនអាចសុំការបកស្រាយបំភ្លឺបានទេតាមទូរសព្ទ័និងតាមតេឡេក្រាមកាលពីម្សិលមិញមុនការចេញផ្សាយ២៤ម៉ោង ។ទោះយ៉ាងណាយើងរងចាំការបំភ្លឺពីលោកនូ សុីថាគ្រប់ពេលវេលា៕