
គយល្បីឈ្មោះផែន ភឿនខាងចាប់ឡានដឹកទំនិញជំរិតយក២០លាននៅស្នាក់ការឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង គួរមានយន្តការដាក់ទោសជាគំរូឬទេ ?
រឿងសម្អុយ ជំរិតទាលុយ២០លានរៀលជាជំនាញដ៏ថ្លៃថ្នូរបស់ក្រុមគយផ្លូវជាតិលេខ១ក្រោមការគ្រប់គ្រងដោយមេគយឈ្មោះផែន ភឿនទៅហើយ។ល្បីថានៅ មានកូនជឹងដាក់តាមប៉ុស្តិ៍គោលដៅជាច្រើនទៀតកំពុងធ្វើរឿងថ្លៃថ្នូរលើគំនរលាមកដូចគ្នាដែរ។
នេះគឺជាលើកទី១ហើយ ដែលបែកធ្លាយរឿងសម្អុយ ក្រោមទង្វើមេគយសម្អុយឈ្មោះផែន ភឿន ផ្ទាល់ ដែលសំកុកចាំយកលុយតាមផ្លូវជាតិលេខ១ក្នុងឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។បន្ទាប់ពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញផ្លែឈើតាមបណ្តោយផ្លូវជាតិលេខ១ អស់អំណត់ បានស្រែកតាមហ្វេសប៊ុក ទាមទារឲ្យរដ្ឋាភិបាល និងមន្ត្រីក្រសួងពាក់ព័ន្ធជួយរកយុត្តិធម៌ជូនគាត់។
គួររម្លឹកថា ថ្មីៗនៅថ្ងៃទី០៨/០៦/២០២១នេះគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដឹកនាំដោយលោកគយល្បីរឿងសម្អុយផែន ភឿន បានចាប់ឡានដឹកផ្លែឈើរបស់អាជីវករដឹកផ្លែឈើ ឃាត់ទុកទាល់តែផ្លែឈើស្អុយរលួយអស់ ដើម្បីបង្ខំជំរិតទារប្រាក់ចំនួន ២០លានរៀលអោយខាងតែបាន ជាថ្នូរក្នុងការដោះលែង។
ប្រភពអោយដឹងថាក្រុមគយដែលសំកុកនៅឃុំរំចេកដឹកនាំដោយលោកផែន ភឿននោះជាផ្នែកមួយនៃក្រុមគយចល័តដឹកនាំដោយលោកផែន ភឿន ពីតាមផ្លូវជាតិលេខ១និងតាមផ្លូវទឹកពីក្អមសំណរមកភ្នំពេញផងដែរ។ពួកគេពូកែខាងដាក់សារាចរ សេចក្តីណែនាំពីថ្នាក់លើគយនីនឹងមុខ ចាប់ជំរឹតទារប្រាក់ ល្បីល្បាញរាប់សឹបឆ្នាំកន្លងមកហើយ មិនមែនទើបតែកើតមានម្តងខណៈប្រជាពលរដ្ឋធ្លាប់បង់លុយបាយអោយសុីឆ្អែតៗរាល់ថ្ងៃបែរជាចាប់បោចសុីឆៅៗយ៉ាងនេះ ទោះយកលុយទៅទទូចសុំអង្វរសម្រួលឲ្យបង់ត្រឹម ១០លានរៀល មិនព្រមដាច់ខាត នៅតែទាមទារ ២០លានរៀលពេលនេះនោះ ល្បីថាទឹកភ្នែកអាជីវកររកសុីតាមផ្លូវនោះ បានហូររាប់លានដំណក់ទៅហើយ ។អ្នករកសុីដឹកទំនិញស្រែកថា គយសាហាវណាស់ បើទាមទារមិនគ្រប់មិនបាន គឺបើមិនបានគ្រប់មិនបានតាមបំណងទេគយសម្អុយទាំងនោះ មិនឲ្យបើកឡានចេញទៅជាដាច់ខាត។ ហើយវាក៏បានក្លាយជាប្រពៃណីយទៅហើយរឿងបង់លុយពុករលួយ១ឡាន៣០មុឺនទៅ៤០មុឺនរៀល ហើយក្នុងមួយថ្ងៃៗរកលុយសុីបាយបានមិនក្រោម៣០លានរៀលនោះឡើយតែគយខ្លួនគេគឹតថាខ្លួនថ្លៃថ្នូរណាស មិនខុសពីផ្កាវល្លិ៍ផោមឡើយ។
ប្រភពបន្ថែមថា នេះក៏ជាលើកទី១ហើយ ដែលអាជីវករដឹកទំនិញ អស់ការអត់ធ្មត់តតាំងនឹងការជិះជាន់របស់មេគយសម្អុយ ខណៈទ្រាំតទៅទៀតលែងបាន ព្រោះទ្រាំយូរហើយ ។ទើបបានជាមានការអះអាងពីឈ្មោះ ជា ឆៃនី ភេទស្រី អាយុ ២៨ឆ្នាំ តាមហ្វេសប៊ុកថា គយផែន ភឿងជំរិត២០លានរៀល ទោះរាល់ថ្ងៃបានបង់លុយ ៣០មុឺនរៀល ចូលហោប៉ៅគយចល័តផ្លូវជាតិលេខ១ដឹកនាំដោយគយសម្អុយផែន ភឿន ជារៀងរាល់ជើងទៀតផងក៏ដោយ ហើយបែរជាបែកគំនឹតចាប់ជម្រិតធ្ងន់ធ្ងរ ថែមទៀតបែបនោះ ។ហើយគាត់(ជា ឆៃនី)បានបញ្ជាក់ច្បាដ់ដែរថាទំនិញរបស់គាត់គឺបានបង់ពន្ធ ត្រឹមត្រូវ និងមានលិខិតបញ្ជាក់ច្បាស់លាស់។ ចុះហេតុអីបានជាចាប់រថយន្តរបស់គាត់?។
ប្រភពពីប្រជាជនក្បែរស្នាក់ការគយឃុំរំចេកស្រុកព្រះស្តេចម្នាក់អោយដឹងថា៖ក្រុមគយចល័តទាំងនោះខ្លះ កំពុងតែប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ក្នុងការគៀបសង្កត់ពួកឈ្មួញដឹកទំនិញស្របច្បាប់ ពោលគឺ៖ «រាប់ក្បាលឡាន កំណត់យកលុយ ចូលហោប៉ាវ ក្នុង១ជើងៗ ចាប់១០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀលតាមចំណុះឡាន»។
អាជីវករខ្លះអោយដឹងថា៖ រឿងបង់លុយចូលហោប៉ៅអោយមន្ត្រីគយចល័តផ្លូវជាតិលេខ១ ទាំងនោះ ជាទំនៀមទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកគាត់ ។ខ្លះបានអះអាងថា គ្មានអាជីវករណាម្នាក់ គេចផុតពីបង់ពន្ធឡើយ ហើយត្រូវបង់ថ្លៃបាយពុករលួយមួយឡាន៣០ទៅ៤០មុឺនអោយមេគយសម្អុយថែមទៀត ហើយវាជាទម្លាប់ជាប់សន្តានអាជីវករនិងគយផ្លូវជាតិលេខ១ចំណុចឃុំរំចេកនេះទៅហើយដែរ។
អាជីវករម្នាក់និយាយដោយសុំលាក់ឈ្មោះថា៖អ្វីដែលគាតហួសចិត្តខ្លាំងបំផុតនោះគឺ៖ពួកគាត់ធ្លាប់តែយកលុយថ្លៃបាយតែ៣០មុឺនទៅ៤០មុឺនប៉ុណ្ណោះក្នុងមួយឡានរាល់លើក, ហេតុអី,នៅថ្ងៃទី០៨.០៦ នេះស្រាប់តែខ្មោចចូល ចាប់រថយន្តចែឆៃនី ចូលស្នាក់ការនិងទារលុយចំនួន២០លានរៀល ដើម្បីជាថ្នូរនិងការដោះលែងវិញ?។តែដោយសារពុំមានលទ្ធភាពបង់លុយតាមការទាមទាររបស់គយចល័តទាំងនោះហើយ ទើបបណ្តាលឲ្យផ្លែឈើ របស់នាងឆៃនីដែលមានតម្លៃប្រមាណជា ៥០,០០០$ (ប្រាំមុឺនដូល្លា) ស្អុយ រលួយ ខូចខាតទាំងស្រុងលើរថយន្ត។
សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ ស្នាក់ការចំណុចឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែងបានទេដោយសារគ្មានលេខទូរស័ព្ទថ្មីទាក់ទង។លោកព្រាប គារ៉ាត់មេគយចល័តគ្រប់គ្រងគ្រប់ច្រកប៉ុស្តិ៍គោលដៅល្បីចាប់ជំរិតទាំងអស់រួមទាំងច្រករំចេកផង ក៏មិនអាចទាក់ទងសុំបំភ្លឺបានដែរដោយទូរសព្ទ័ចូលឮតែបទចម្រៀងគ្មានមនុស្សលើកដូចជាទូរសព្ទ័ខ្មោច។
គួរបញ្ជាក់ថាមានរថយន្តរាប់សឹបគ្រឿង បានដឹកទំនិញពីវៀតណាម ចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃដោយឆ្លងកាត់ផ្លូវជាតិលេខ១ នឹងតែងតែឈប់នៅមុខស្នាក់ការគយ ឃុំរំចេក ស្រុកព្រះស្តេចនេះ ចូលបង់លុយថ្លៃបាយជូនគយចល័តផ្លូវជាតិលេខ១នេះជាប្រចាំ មិនដែលខកខានឡើយ។រី ឯលោក ផែន ភឿន សំងំកើបលុយថ្លៃបាយក្រៅពីលើលុយពន្ធស្របច្បាប់ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ជាថ្នូរនិងមិនបង្ក្រាបបទល្មើសដឹកលើសតិចតួចឬបង់ពន្ធមិនគ្រប់ឬមិនត្រួតពិនិត្យ ដើម្បីចែកគ្នារស់ឬមិនផាកពិន័យចូលរដ្ធ។
ករណីផុសតាមហ្វរសប៊ុករឿងស្អុយរលួយផ្លែឈើមកពីការចាប់រថយន្តជំរិតលុយ ២០លានរៀល ពីក្រុមមន្ត្រីគយចល័តសពិសេសគយថ្លៃថ្នូរឈ្មោះផែន ភឿនខាងលើនេះមានការអំពាវនាវ ពីអាជីវករដែលទើបនឹងរងគ្រោះនិងអាជីវករដែលរកសុីដឹកលើផ្លូវជាតិលេខ១ជាច្រើននាក់ផងដែរថា«ពួកគេទាំងនោះ សូមអំពាវនាវសុំអោយមន្ត្រីស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ជូនពួកគាត់ជាអាជីវករដែលបានរងគ្រោះនិងអ្នកដទៃទៀតដែលអាចបន្តទទួលរងពីការជំរិតយកប្រាក់ថ្លៃបាយពុករលួយដាច់បង្ហៀរពីពួកមន្ត្រីគយពុករលួយថ្លៃថ្នូលើគំនរលាមកទាំងនោះផងកុំបីខាន៕