COVID19 VIRUSផ្ទុះចេញពីចំណុចធំ២កន្លែង ១-ពីវង់ល្បែងជល់មាន់ អាប៉ោង យូរគី ខុសច្បាប់ ២-ចេញពីផ្សារក្រុងបានលុង និងពីហាងកាហ្វេដើមត្នោតក្នុងសង្កាត់ឡាបានសៀកជាទីតាំងល្បែងភ្នាល់ជល់មាន់តាមទូរទស្សន៍

រតនគិរី÷ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធមួយចំនួនធំ សម្តែងការខកចិត្តចំពោះថ្នាក់ដឹកនាំពិសេសចំពោះអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តរតនគិរី ដែលបានបណ្តែតបណ្តោយឬលួចលាក់អនុញ្ញាតអោយមានការបើកល្បែងស៊ីសងដោយខុសច្បាប់ខណៈខេត្តកូនពៅនេះកំពុងតែឆ្លងរីករាលដាលនូវជម្ងឺកូវុីត១៩យ៉ាងគំហ៊ុកក្រោយគេ ហើយដែលផ្គើននឹងវិធានការទប់ស្កាត់ ៣កុំ៣ការពាររបស់ប្រមុខជាន់ខ្ពស់រាជរដ្ឋាភិបាលនិងរបស់ក្រសួងសុខាភិបាល ។

ប្រជាពលរដ្ឋនិងមន្ត្រីរាជការមួយចំនួនបានបន្តអោយដឹងទៀតថា៖អ្នកវិជ្ជមានកូវីដ.១៩ឬអ្នកផ្ទុកកូវុីត១៩ គឺផ្តើមចម្លងចេញមកពី កន្លែងវង់ល្បែងស៊ីសង ជល់មាន់ អាប៉ោង យូរគី នៅចំណុចភ្នំយោល ភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។ពលរដ្ឋនិង មន្ត្រីរាជការដដែលអះអាងថា ទីតាំងល្បែងមួយនេះដង្ស័យមានការគប់គឹតគ្នាពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តខ្លះជាថ្នូរនឹងស្រោមសំបុត្រពីមេបនល្បែងឈ្មោអអូន ធំ ទើបអាចមានការបើកលេងយ៉ាងអនាធិបតេយ្យបានខណៈដែលឥរិយាបថមន្ត្ត្រីមានសមត្ថកិច្ចពុំដែលចុះបង្ក្រាបសោះ រហូតមានការផ្ទុះជម្ងឺ កូវីដ.១៩ ទ្រង់ទ្រាយធំ ជាលើកដំបូងដែលមិនធ្លាប់មានបែបនេះ។ហើយបញ្ហានេះដោយសារតែនៅថ្ងៃទី១៨~១៩ ខែមិថុនាឆ្នាំ ២០២១ បុរសជាអ្នកចូលចិត្តល្បែងរួមនឹងប្រពន្ធ ជាអ្នកលក់ដូរនៅទីតាំងល្បែងនិងក្នុងផ្សារមានអាការៈមិនស្រួលខ្លួន ត្រូវបានធ្វើ តេស្ត រហ័ស រកឃើញមានវិជ្ជមាន កូវីដ.១៩ ។ ដូចនេះទើបមានការផ្អើលពេញក្រុងបានលុង ទាំងប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ ដែលសង្ស័យថាមានការរីករាលដាលជម្ងឺកូវុីតជាប់ពាក់ព័ន្ធនឹងបនល្បែង ហើយមេការល្បែងម្នាក់បានកើតកូវុីតទៀតផងក្រោយពី បានចូលខ្លួនទៅធ្វើ តេស រហ័សនៅចំណុចទីតាំងមន្ទីរសុខាភិបាលខេត្តរតនគិរី ! ។ដោយក្នុងរយៈពេលចាប់ពីថ្ងៃថ្ងៃទី១៨~១៩ ខែមិថុនា ឆ្នាំ២០២១ មន្ទីរសុខាភិបាល(តេស្ត)រកឃើញអ្នក វិជ្ជមាន កូវីដ.១៩ ចំនួន១០៤នាក់ ។ រីឯនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ក្រុមការងារគ្រូពេទ្យបានចុះយកសំណាកពលរដ្ឋមុខផ្សារក្រុងបានលុង រកឃើញចំនួន០៨នាក់ទៀត ។ ចំណែកការ ធ្វើ តេស្ត សំណាកនៅមន្ទីរសុខាភិបាលខេត្តរតនគិរីនាព្រឹក ថ្ងៃទី២០ ~២១~២២ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះបានលទ្ធផលមានចំនួន២០៥នាក់ហើយ ។ ហើយបច្ចុប្បន្នមាន ការផ្ទុះរីករាលដាលជាសហគមន៍ដ៏កក្រើកដែលមិនធ្លាប់មានសោះនៅក្នុងខេត្តរតនគិរីនេះ គឺជាការឆ្លងចេញពីហ្វូងមនុស្សដែលបានទៅប្រមូលផ្តុំគ្នាលេងល្បែងដ៏ធំនោះ នៅចំណុចចំការស្វាយចន្ទី ភ្នំយោល ភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង នឹងពីហាងកាហ្វេដើមត្នោតលេងល្បែងបញ្ជល់មាន់តាមទូរទស្សន៍ ក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ។
ដោយសារមានការបើកបនល្បែងខុសច្បាប់យ៉ាងគគ្លើននេះ បានផ្តើមអោយមជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការក្នុងខេត្តរតនគិរី លើកឡើងថា មកពីអាជ្ញាធរក្រុងបានលុងថ្នាក់ដឹកនាំស្នងការនគរបាលខេត្ត អាវុធហត្ថខេត្ត នឹងប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី ហាក់បានមើលស្រាលសារាចរណែនាំ ៣កុំ ៣ការពារ របស់សម្តចហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល នឹងវិធានការទប់ស្កាត់របស់ក្រសួងសុខាភិបាល ។
បញ្ហានេះគួតែប្រធានគណៈកម្មការគ្រប់គ្រង (កូវីដ.១៩ខេត្ត) បើកការស៊ើបអង្កេតអោយបានស៊ីជម្រៅជាក់លាក់ចំពោះបុគ្គលពាក់ព័ន្ធដែលហ៊ានផ្គើនមិនខ្លាចសំណាញ់ច្បាប់ ។ក្នុងនោះ ល្បីថា មេល្បែងដែលជាជើងខ្លាំងបើកសៃវៀនជល់មាន់ យូរគី អាប៉ោង ផ្គើននិងបម្រាមរបស់ រាជរដ្ឋាភិបាល នឹងក្រសួងសុខាភិបាលនេះ ។ ជាបុគ្គលមានឥទ្ធិពលក្នុងខេតមតម្នាក់គឺ លោក ងួន សុវណ្ណា.ហៅ (អូនធំ)អតីតជាមេវរៈនគរបាលការពារព្រំដែនលេខ ៦២៣ ដែលបានចូលនិវត្តន៍ ហើយបច្ចុប្បន្នបុគ្គលនេះបានក្លាយជាស្តេចក្រាញ់ល្បែងក្នុងខេត្តរតនគិរី ហ៊ានបើកអោយមានល្បែងស៊ីសងជល់មាន់ អាប៉ោង យូរគីនាំអោយមេរោគកូវុីតរាលដាលពេញខេត្តព្រោះតែបុគ្គលនេះមិនគោរពបំរាមរដ្ឋាភិបាល ។
ពាក់ព័ន្ធក្នុងរឿងនេះដែរ បានធ្វើអោយមជ្ឈដ្ឋានទូទៅក្នុងខេត្តរតនគិរី រងចាំមើលថា តើគណៈកម្មការ កូវីដ ហ៊ានបើកការស្រាវជ្រាវស៊ើបអង្កេត ប្រកបដោយតម្លាភាពលើបនល្បែងមកវិនេះនិងឈានដល់បិទបនល្បែងនេះជាស្ថាពរដែរឬទេ ? ព្រោះត្រូវពលរដ្ឋមួយចំនួនធំលើកឡើងថា ការបើកបនល្បែងនេះជាប្រភពចម្លងមេរោគកីវុីតហើយក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរមួយត្រូវធ្លាក់បានមកលើរាជរដ្ឋាភិបាល ដែកអាចខាតលុយជាតិរាប់ពាន់លានរៀលក្នុងការគ្រប់គ្រងមើលថែព្យាបាលប្រជាពលរដ្ឋរងគ្រោះ ដោយជម្ងឺ កូវីដ.១៩ នេះទម្រាំតែមានស្ថេរភាពវិញ
ករណីនេះត្រូវបានលោកងួន វណ្ណាហៅ(អូន ធំ)បដិសេធថាបនល្បែងនៅភ្នំយោលនោះមិនពាក់ព័ន្ធជាមួយលោកទេ។ក៏ប៉ុន្តែបែរជាសុំអោយយើងរងចាំគេទាក់ទងតាមទូសព្ទ័មកវិញដើម្បីបំភ្លឺ។បែជាមិនបំភ្លឺបានទាក់ទង ដើម្បីជួយជាប្រេងសាំងសម្រាប់ចាក់រថយន្តទៅវិញ ។
ការបើកអោយលេងល្បែងឬលួចលេងល្បែងក្បាលដែលមានមនុស្សប្រមូលផ្តុំដូចដង្កូវក្នុងបង្គន់បំពានបំរាមរបស់រាជរដ្ឋាភិបាល មិនខុសពីមិនជួយចែវចូកនូវបន្ទុកដ៏មហាធ្ងន់ជួយរដ្ឋាភិបាលទេគឺកាន់តែថែមអម្រែកលើស្មាដល់រាជរដ្ឋាភិបាលទៅវិញ ។ហេតុនេះអស់លោកដែលមានអំណាចគួរតែចុះបង្ក្រាបអោយអស់ទាន់ពេលកុំអោយមេរោគកូវុីតរីករាលដាល ក្រោមការសប្បាយកើបលុយពីបនល្បែងដោយបុគ្គលមួយចំនួនហើយនាំទុក្ខដល់ប្រជាជនក្នុងខេតមតទាំងមូល៕