សង្ស័យ លោកថៃ លីប្រធានពេទ្យសត្វខេត្តតាកែវធ្វើបង្អែកក្នុងការបើក ដេប៉ូស្តុកនិងចែកចាយជ្រូកនៅ ភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោង របស់ឈ្មោះគង់ ចន្នី ហៅចាន់ ជាដេប៉ូអត់ច្បាប់ នាំចូលនិងចែកចាយជ្រូកមានជម្ងឺមកចែកចាយក្នុងស្រុក?

មានដេប៉ូស្តុកនិងចែកចាយជ្រូករស់មួយកន្លែង នៅភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោងខេត្ត តាកែវ ស្ថិតនៅតាមផ្លូវជាតិលេខ២ ទំនងជាដេប៉ូស្តុកជ្រូកបែបអនាធិប្បតេយ្យអត់ច្បាប់ បានរកសុីបានរលូនយូរឆ្នាំណាស់ហើយដោយរលូនសង្ស័យលោកថៃ លីប្រធានពេទ្យសត្វខេត្តនិងមន្ត្រីថ្នាក់ខេត្តខ្លះទៀតបានទទួលស្រិមសំបុត្រពីម្ចាស់ដេប៉ូប្រចាំខែហើយសុខចិត្តធ្វើជាបង្អែក? ដេប៉ូមួយនេះ គ្មានដាក់ស្លាកយីហោត្រឹមត្រូវទេ ហើយម្តងម្កាលតែងតែប្រើប្រាស់រថយន្តមានស្លាកលេខខាងមុខ(កំពង់ចាម)ខាងក្រោយ(ភ្នំពេញ)ហើយមានទីតាំងរបៀបលាក់លៀមបំផុត។
ប្រជាពលរដ្ឋរស់នៅភូមិឈូកសម្នាក់(សុំមិនបញ្ចេញឈ្មោះ)អោយដឹងថា៖ ម្ចាស់ដេប៉ូនោះមានឈ្មោះលោកគង់ ចាន្នីហៅចាន់។លោកចាន់ បាននឹងកំពុងរកសុីប្រមូលទិញជ្រូកពីតាមភូមិក្នុងស្រុកផង ពីបណ្តាកសិដ្ឋានចិញ្ចឹមជ្រូកធំៗផង និង នាំចូលជ្រូកពីប្រទេសថៃផង។ជារៀងរាល់ថ្ងៃគាត់ ដឹកចូលដេប៉ូនៅភូមិឈូកសនេះ មិនដែលខកខានទេ។
ប្រភពបន្តថា៖ជាច្រើនឆ្នាំហើយរៀងរាល់
ថ្ងៃ បន្ទាប់ពីប្រមូលជ្រូកមកចូលដេប៉ូគ្រប់ផែនការ ពួកគាត់បានលើកដាក់រថយន្តធុនធំៗក្នុងមួយឡានៗចំនួនរាប់រយក្បាល
ដឹកទៅលក់នៅប្រទេសវៀតណាម។នៅ
ពេលថ្លឹងជ្រូកលក់អោយវៀតណាមរួចម្ចាស់ដេប៉ូខាងលើ តែងតែនាំចូលជ្រូកពីវៀតណាមចូលមកកម្ពុជាវិញ ប្រហាក់ប្រហែល នឹងការនាំចេញដែរ។ក៏ប៉ុន្តែការនាំចូលពីវៀតណាមកន្លងមក គេសង្កេតឃើញថា មានជ្រូកមួយចំនួនធំជាជ្រូកចម្លែកៗ ខ្លះត្រចៀកខៀវ ក្រចកជើងស្អុយនិងមានស្នាមជាំឈាមពាសពេញខ្លួន ដែលត្រូវពួកគាត់ចូលមកចែកចាយតាមដេប៉ូកាប់សាច់នាៗក្នុងប្រទេសកម្ពុជាពិសេសដាក់តាមដេប៉ូកាប់ជ្រូកក្នុងទីក្រុងភ្នំពេញ មិនដឹងជាទៅដល់ទីណាខ្លះទេ ហើយក៏មិនដែលធ្លាប់ឃើញមន្ត្រីពេទ្យសត្វនៃការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តមកត្រួតពិនិត្យសុខភាពជ្រូកក្រចកស្អុយ ត្រចៀកខៀវ និងមានដងខ្លួនសុទ្ធតែស្នាមជាំឈាមខ្មៅនោះដែរ គេតែងតែឃើញលោកថៃ លី មកផឹកសុីជាញឹកញាប់យ៉ាងសប្បាយលិចថ្លើម។ប្រភពដដែលបន្ថែមថា តាមរយ: ការបញ្ចេញវោហារបស់ពួកគេក្នុងពេលផឹកសុីអាចដឹងថានៅក្នុងខេត្តមាន៖
-លោកថៃ លីប្រធានពេទ្យសត្វខេត្តជាខ្នងបង្អែកដោយផ្ទាល់
-អភិបាលរងខេត្តម្នាក់ឈ្មោះខាន់ សុខា -ប្រធានមន្ទីរកសិកម្មខេត្តម្នាក់
-មន្ត្រីផ្នែកផលិតកម្មនិងបសុព្យាបាលខេត្តជាច្រើននាក់
នៅថ្នាក់ក្រសួងមាន
-លោកតាន់ផាន់ណារ៉ាប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្ម
-លោកសៀកឡេងជាជាកូនប្រសាររដ្ឋមន្ត្រីក្រសួងកសិកម្មនិងជាជំនួយការឳក្មេកធ្វើជាខ្នងបង្អែកដោយប្រយោល
ហេតុដូចនេះហើយទើបលោកចាន់មិនដែលស្គាល់មេឃដី ហើយតែងមានឥរិយាបទយកមេឃទ្រាប់អង្គុយសូម្បីកន្លងមកមានកាសែតខ្លះសាកសួរអំពីព័ត៌មាន ក៏ត្រូវគាត់(លោកឧកញ៉ាចាន់)ប្រមាថកាប់ក្បាលនឹងពូថៅដែរ។
សកម្មភាពរកសុីស្តុក ដឹកជញ្ជូន នាំចូលនាំចេញជ្រូករបស់លោកគង់ ចន្នីហៅឧកញ៉ាចាន់ នៅចំណុចភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវនេះមានទ្រង់ទ្រាយធំគ្រោះថ្នាក់ពីជម្ងឺជ្រូកចម្លងមកមនុស្សក៏គួរព្រួយបារម្ភទាំអាជ័យក៏ដូចមីគ្រតដែរ។ប៉ុន្តែបើរកសុីរបៀបលាក់លៀមឡានដឹកបន្លំស្លាកលេខ ដេប៉ូគ្មានស្លាកយីហោ ឯច្បាប់សម្រាប់ធ្វើអាជីវកម្ម ក៏នៅមិនទាន់ដឹងប្រាកដថារកសុីលោតឆត្រ័ទាំងស្រុងឬសុំចែកកូតាពីអាជ្ញាបណ្ណ័របស់ក្រុមហ៊ុនណាមួយក្នុងចំណោមក្រុមហ៊ុនរកសុីធំៗទាំង៥ដែលក្តោបក្តាប់ដោយលោកវេង សាខុននិងកូនប្រសារសៀក ឡេងនោះដែរបែបនោះ វាមិនមែនជារឿងគ្រោះកាចធម្មតាៗតូចតាចឡើយឬចាំដល់គ្រោះចូលមកសង្កត់ក បំផ្លាញសុខុមាល
ភាពប្រជាពលរដ្ឋទូទៅមួយនគរសិនទើបភ្ញាក់ខ្លួន។ឈ្មួញរកសុីដឹងតែពីបានលុយច្រើន កន្លងមកសង្កេតឃើញថា ទោះជ្រូកក្រចកមានព៌ណដូចខ្ទុះ ជះខ្លិនស្អុយ ជើងនឹងដងខ្លួនចេញកន្ទួលអុជៗនិងមានស្មាមជាំឈាម ឯស្លឹកត្រចៀកខៀវនិងជាំខ្មៅក៏បានដំណើរការនាំចូលមកចែកចាយកាប់សាច់លក់អស់ៗរលីង ទាំងមិនដែលឃើញឬសឹងតែមិនដែលឮសោះថាលោកប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តតាកែវ ឬមន្ត្រីពេទ្យសត្វតាមខេត្តដឹកជញ្ជូនជ្រូកនោះឆ្លងកាត់ណាមួយត្រួតពិនិត្យឡើយ ទោះជាឃើញក៏ធ្វើជាខ្វាក់ដែរ ជ្រូកស្អុយរលួយទាំងកំពុងស្រែកអ៊ូកៗក៏ចូលដេប៉ូកាប់លក់អស់ដែរ ។តែបែរជាឃើញតែមន្ត្រីថ្នាក់ខេត្តតាកែវខ្លះនិងមន្ត្រីពេទ្យសត្វខេត្តឈ្មោះលោកថៃ លីនិងលោកថៅកែចាន់មានភាពស្នឹទ្ទស្នាលចាក់ទឹកមិនលិចជាមួយឈ្មួញចាន់ដូចបងប្អូនតែក្នុងពេលផឹកសុីទៅវិញ។
ករណីនេះបើសង្ឃឹម លោកតាន់ផាន់ណារ៉ាប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលមានសញ្ញាបត្រ័បណ្ឌិតពីសូវៀតវិញ សង្ឃឹមផ្កាយលើមេឃវិញល្អជាង ល្បីថាគាត់ត្រូវលោករដ្ឋមន្ត្រីនិងកូនប្រសារក្រៅក្របខណ្ណធីបចោលដូចធីបបៀរទៅហើយ។បើដូច្នេះតទៅទៀតសុខភាពពលរដ្ឋខ្មែរនឹងរងគ្រោះធ្ងន់ធ្ងរបែបណា?ដោយសារតែជ្រូករឿងស៊ុំគ្រលុំរកសុីចង់បានតែចំណេញចែកចាយជ្រូកសម្អុយនេះធ្ងន់មិនខាន។
លោកអភិបាលស្រុកសំរោងបានទុកទូរសព្ទ័រោទិ៍ចោល.ឯលោកគង់ ចន្នីហៅចាន់ទូរសព្ទ័ជាប់រវល់រហូត .ដោយឡែកលោកថៃ លី ប្រធានពេទ្យសត្វខេត្តសុទ្ធតែមិនលើកទូរសព្ទ័ដើម្បីសុំការបកស្រាយពាក់ពន្ធ័និងការរកសុីស្តុក នាំចេញ នាំចូល ជ្រូករស់របស់លោកឪកញ៉ាដែលបោះទីតាំងអត់យីហោនៅក្នុងភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោងនោះបានទេកាលពព្រឹកមិញ៕