ពលរដ្ឋ សង្ស័យឡានដឹកជ្រួកឈឺចូលដេប៉ូស្តុកលូជ្រូក នៅភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ

នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ ពលរដ្ឋនៅរស់នៅភូមិក្រាំងរអូត ស្ថិតនៅតាមផ្លូវកៅស៊ូមូយខ្សែ កាត់ទទឹងពីភូមិថ្នល់ទទឹងនៃផ្លូវជាតិលេខ២ទៅកាន់ភូមិបាំង្កសីនៃផ្លូវជាតិលេខ៣ បានសង្ស័យលើឡានដឹកជ្រូកពេញៗ ចំនួន២គ្រឿង ផ្ទុកជ្រូកដែលជះក្លឹនស្អុយអាសោចិ៍ ពីក្នងឡានទាំងពីរមកលើអ្នកដំណើរតាមផ្លូវ ខណៈពួកគាត់ធ្វើដំណើរក្បែរឡាន។ដោយសារមានក្លឹនស្អុយពេកជះចេញមកធ្វើអោយពួកគាត់ចង់ធ្លាក់ក្អួត ទើបសង្ស័យថាឡានទាំងពីរនោះ អាចដឹកជ្រូកឈឺយកមកលក់ចែកចាយក្នុងស្រុក ?។
ប្រភពព័ត៌មានពីប្រជាជនម្នាក់រស់នៅភូមិ ក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវអោយដឹងថា៖ ខណៈឡានដឹកជ្រូក២គ្រឿងឈប់ចតនៅភូមិរបស់គាត់ ជះក្លិនស្អុយមិនហ៊ានដើរក្បែរនោះ គាត់ដឹងថាឡានទាំងពីរមានគោលដៅដឹកទៅដេប៉ូស្តុកនិងចែកចាយជ្រូករស់មួយកន្លែង នៅភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោងខេត្ត តាកែវ ស្ថិតនៅតាមផ្លូវជាតិលេខ២ ដែលតែងតែល្បីថាជាដេប៉ូស្តុកជ្រូកបែបអនាធិប្បតេយ្យអត់ច្បាប់ ដែលបានរកសុីបានរលូនយូរឆ្នាំណាស់ហើយ ហើយសង្ស័យថាដេប៉ូនោះលោកប្រធានពេទ្យសត្វខេត្តនិងមន្ត្រីថ្នាក់ខេត្តខ្លះទៀតជួយកាងការពារ។
ប្រភពដដែលបន្តថា៖ ដេប៉ូមួយនេះ គ្មានដាក់ស្លាកយីហោទេ ហើយតែងតែដឹកជ្រូករបៀបលាក់លៀមៗបំផុត ម្តងដឹកតាមផ្លូវនេះ ម្តងតាមផ្លូវនោះ ដើម្បីគេចពីអ្វីមួយ?។ ម្ចាស់ដេប៉ូនៅឈូកស នេះមានឈ្មោះលោកចាន់ រកសុីប្រមូលទិញជ្រូកពីតាមកសិដ្ឋានចិញ្ចឹមជ្រូកធំផងនិង នាំចូលជ្រូកពីប្រទេសថៃផងហើយជ្រូកដែលដឹកមកថ្ងៃនេះបានដឹកចេញពីប្រទេសថៃ ចេញពីច្រកទ្វារអន្តរជាតិអូរស្មាច់។
ប្រភពបន្តដោយឡែកមួយទៀតអោយដឹងថាជារៀងរាល់ថ្ងៃ គាត់ដឹកចូលដេប៉ូនៅភូមិឈូកសនេះមិនដែលខកខានទេ ជួនកាលទិញក្រុមហ៊ុនម៉ុង រឹទ្ធី ជួនដឹកពីថៃតាមច្រកឡែម ជួនកាលពីច្រកដូង៧ដើម ដឹកមកស្តុកនៅឈូកសនេះរង់ចាំគ្រប់ចំនួន ទើបបន្តដឹកបន្តទៅលក់អោយដេប៉ូតាមខេត្តខ្លះទៅដេប៉ូនៅភ្នំពេញវិញខ្លះ បន្ទាប់ពីប្រមូលជ្រូកចូលដេប៉ូគ្រប់ផែនការ។ ម្ចាស់ដេប៉ូគាត់បានលើកដាក់រថយន្តធុនធំៗក្នុងមួយឡានៗចំនួនរាប់រយក្បាលចេញពីដេប៉ូក្នុងនោះគេតែងសង្កេតជើញមានជ្រូកមួយចំនួនធំជាជ្រូកចម្លែកៗ ខ្លះត្រចៀកខៀវ ក្រចកជើងស្អុយនិងមានស្នាមជាំឈាមពាសពេញខ្លួន ហើយភាយក្លឹនស្អុយចេញពីជ្រូកគួរអោយខ្ពើមជាញឹកញាប់ តែត្រូវពួកគាត់លក់ចែកចាយតាមដេប៉ូកាប់សាច់នាៗក្នុងប្រទេសកម្ពុជាពិសេសដាក់តាមដេប៉ូកាប់ជ្រូកក្នុងទីក្រុងភ្នំពេញអស់រលីងៗ មិនដឹងជាទៅដល់ទីណាខ្លះទេ តែមិនដែលល្បីឡើយថាមានខាងពេទ្យសត្វណា ចាប់ឬត្រួតពិនិត្យសោះ គួអោយបារម្ភណាស់ ។
ប្រភពដដែលបន្តថា៖ខ្ញុំមិនដែលធ្លាប់ឃើញមន្ត្រីពេទ្យសត្វខេត្តឈ្មោះថៃ លី ចុះមកត្រួតពិនិត្យសុខភាពជ្រូកក្រចកស្អុយ ត្រចៀកខៀវ និងមានដងខ្លួនសុទ្ធតែស្នាមជាំឈាមខ្មៅនៅដេប៉ូលោកចាន់នឹទេ ប៉ុន្តែធ្លាប់ឃើញលោកថៃ លី មកផឹកសុីនៅផ្ទះលោកចាន់ញឹកញាប់យ៉ាងសប្បាយលិចថ្លើម គាត់ទាំងពីរមានឥរិយាបថដូចបងប្អូនអញ្ចឹង!។
ប្រភពបន្តថា ក្នុងពេលផឹកនិងតាមរយ:ការបញ្ចេញវោហារបស់ពួកគេក្នុងពេលផឹកសុីស្រវឹងអាចដឹងថា៖ការរកសុីបើកដេប៉ូមិនមានច្បាប់ទេ?ហើយច្រើនតែមានជ្រូកមានជម្ងីលាយឡំគ្នា យកមកចែកចាយលក់ពេញខេត្តពេញប្រទេស។ពាក់ពន្ធ័នឹងរឿងមិនប្រក្រតីនេះ បើលោកចៅហ្វាយស្រុកសំរាង ពេទ្យសត្វខេត្ត និងមន្ត្រីធំក្នុងខេត្តខ្លះ មិនបើកដៃមិនអាចរកសុីបែបនឹងបានទេ។ពលរដ្ឋក្រៅពីពួកខ្ញុំ សង្ស័យអស់លោកទាំងនោះពិសេសលោកចៅហ្វាយស្រុក សំរោងអាចនឹងទទួលស្រោមសំបុត្រពុករលួយពីលោកចាន់ហើយដើម្បីជួយកាងរឿងគ្រោះថ្នាក់រួមមួយនេះ អ្នកដែលពលរដ្ឋដាក់ការសង្ស័ពុករលួយមាន៖
១-លោកថៃ លីប្រធានពេទ្យសត្វខេត្ត
២-អភិបាលរងខេត្តម្នាក់ឈ្មោះខាន់ សុខា
៣-លោកប្រធានមន្ទីរកសិកម្មខេត្ត
៤-មន្ត្រីផ្នែកផលិតកម្មនិងបសុព្យាបាលខេត្តខ្លះ
នៅខាងក្រសួងវិញសង្ស៏យមានការសម្របសម្រួលពីអស់លោកខ្លះដែរ ទើបបណ្តែតបណ្តាយតៗគ្នា រួមមានសង្ស័យលើ
១-លោកតាន់ផាន់ណារ៉ាប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិកម្ម ជាក់ស្តែងគេមិនដែលឃើញលោកចាតតាំងមន្ត្រីត្រួតពិនិត្យពីអគ្គនាយកដ្ឋានមកតមរួតត្រាម្តងឡើយ។
២-លោកសៀកឡេងជាជាកូនប្រសាររដ្ឋមន្ត្រីក្រសួងកសិកម្មវេង សាខុននិងជាជំនួយការឳក្មេកធ្វើជាខ្នងបង្អែកដោយប្រយោលបណ្តែតបណ្តោយអោយក្រុមហ៊ុដែលទទួលសិទ្ធិលក់កូតាផ្តេសផ្តាស ដល់ឈ្មួញដែលមិនមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើចរាចរជ្រួករស់ និងសាច់ជ្រូក។
ប្រភពបន្តថា៖ហេតុដូចនេះហើយទើបលោកចាន់មិនដែលស្គាល់មេឃដី ហើយតែងមានឥរិយាបទយកមេឃទ្រាប់អង្គុយសូម្បីមានកាសែតខ្លះសាក
សួរអំពីព័ត៌មានខ្លះមិនដែលតបឡៀយ លោកចាន់តែងតែប្រមាថអ្នកសារព័ត៌មានស្ទើរគ្រប់គ្នាដោយសារវាជារឿងរសើបឬជា(គោដំបៅខ្នង)។
សកម្មភាពរកសុីស្តុកជ្រូក ដឹកជញ្ជូនជ្រូកនាំចូលរបស់លោកគង់ ចន្នីហៅលោកចាន់ នៅចំណុចភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវនេះមានទ្រង់ទ្រាយធំតែខ្វះការត្រួតពិនិត្យសុខភាពសត្វជ្រូក វាជាការគប់គឹតរកចែកគ្នារស់មិនបានគឹតអំពីគ្រោភ័យឡើយ។ ប្រជាពលរដ្ឋមួយរូបលើកឡើងថា ក្រសួងកសិកម្ម និងជាពិសេសអគ្គនាយកដ្ឋានពេទ្យសត្វ គួរតែអញ្ជើញចុះមកចាត់ការដេប៉ូ អត់ច្បាប់អត់យីហោនៅភូមិឈូកស ឃុំសឹង្ហ ម្តងដើម្បីអោយពលរដ្ឋអស់មន្ទឹល និងការបារម្ភក្នុងការទទលទានសាច់ជ្រូក ឬត្រូវរង់ចាំគ្រោះកាចពីជម្ងឺឆ្លងពីជ្រូកងាប់មនុស្សពាយដូចកូវុីត១៩ដែរចូលមកសង្កត់ក ឬបំផ្លាញសុខុមាលភាពប្រជាពលរដ្ឋសិនទៅធ្វើការត្រួតត្រាមើល។
លោកអភិបាលស្រុកសំរោងជាម្ចាស់មូលដ្ឋានទុកទូរសព្ទ័អោយរោទិ៍ចោលខណៈយើងព្យាយាមសុំអោយលោកចាប់អារម្មណ៍ បច្ចយ័គ្រោះថា្នក់ក្នុងការបើកដេប៉ូ របស់លោកចាន់នៅភូមិឈូកស ខណៈឡាន២គ្រឿងកំពុងដឹកជ្រូកស្អុយរងំពេញផ្លូវនៅភូមិក្រាំងរអូត.។ឯលោកគង់ ចន្នីហៅចាន់ម្ចាស់ដេប៉ូល្បីអត់ច្បាប់ទូរសព្ទ័ជាប់រវល់រហូតមិនអាចទាក់ទងបាន។ ឯដោយឡែកលោកថៃ លី ប្រធានពេទ្យសត្វខេត្តមិនដែលលើកទូរសព្ទ័អ្នកកាសែតដើម្បីសុំការបកស្រាយពាក់ពន្ធ័និងការរកសុីស្តុក នាំចេញ នាំចូល ជ្រូករស់របស់លោកចាន់ដែលបោះទីតាំងអត់យីហោនៅក្នុងភូមិឈូកស ឃុំសឹង្ហ ស្រុកសំរោងនោះបានទេកាលពព្រឹកមិញ១៨/០៨/ ២០២១នេះ៕