ពលរដ្ឋក្នុងក្រុងស្វាយរៀងកំពុងដេកព្រួយពីអសន្តិសុខចោរលួចប្លន់និងការផ្ទុះមេរោគកូវីតចេញពីល្បែងNETបើកអោយលេងបំពានបំរាម៣កុំ ៣ការពារ

មុខរបរដែលនាំអោយអន្តរាយដល់សន្តិសុខសង្គមជាទីពេញនិយមនៃជនសង្គមងងឹត ព្រោះបោកបានស្រួលចំណេញកប់ក្តោង។រីឯអាជ្ញារធរដែនដីនិងសមត្ថកិច្ចមូលដ្ឋានខ្លះ ដេកទន្ទេញដើរទន្ទេញ នូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដែលបានដាក់ដោយក្រសួងមហាផ្ទៃអោយអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមអនុវត្តអោយខាងតែបានក្នុងការការពារ សន្តិសុខ ជូនពលរដ្ឋក្នុងដែនសមត្ថកិច្ចខ្លួន។
ប្រជាពលរដ្ឋបានលើកឡើងថា៖លោកចៅសង្កាត់និងមេប៉ុស្តិ៍ដ្វាយរៀង ក្រែងភ្លេច បណ្តាំមេ នាំគ្នាទន្ទេញពីគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពចាំមាត់ តែចាំតែមាត់មិនខុសអី អំពីចៅធនញ្ជ័យចាំចំការសេដ្ឋី គោ ក្របីសុីពោតអស់តាមតែគោ ក្របីទៅ អោយតែអញនៅនឹងចំការបានហើយ។ជាក់ស្តែងមានទីតាំងNETដ៏ធំមួយនៅមិនលើសពី២៥ម៉ែត្រពីសាលាសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នោះទេ មានការបើកបនល្បែងសុីសងNET ល្មើសច្បាប់ លេងយ៉ាងវក់វី សុីសងដូចគេអារកសុីឆៅ២៤ម៉ោងលើ២៤ម៉ោង NETនេះវាបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះពលរដ្ឋ ពិសេសចំពោះមាតាបិតារបស់យុវជននិងសិស្សសាលាដែលជាបងប្អូនកូនចៅគាត់រស់នៅក្នុងក្រុងស្វាយរៀងដែលកំពុងហ្វឹកហ្វើនលេងវក់វី។ប្រភពបន្តថា លោកចៅសង្កាត់ស្វាយរៀង ដើរបិទភ្នែកហើយឈ្ងោក ធ្វើហាក់មិនឃើញ ហាក់មិនដឹង មិនព្រមបង្ក្រាបល្បែងNETដ៏ធំមួយកន្លែងនោះសោះ ដែលនៅតែ២៥ម៉ែត្រពីសាលាសង្កាត់សោះ។ អញ្ចឹងហើយទើបប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងតឹងទ្រូងនឹងឥរិយាបទរបស់អាជ្ញាធរសង្កាត់នឹងមេប៉ុស្តិ៍ពេក ទម្លាយចេញដល់សារព័ត៌មានអោយជួយចុះផ្សាយ ដើម្បីអោយបានដឹងដល់ លោកកឹង ឃនស្នងការនគរបាលខេត្តស្វាយរៀង ក្រែងភ្ញាក់រលឹក ដូចជាភ្លៀងទាន់ពេល ចុះទៅហែកគ្រាប់ភ្នែកលោកចៅសង្កាត់នឹងមេប៉ុស្តិ៍អោយស្វាងម្តងអោយចេះស្គាល់ពីតួនាទីរបស់ខ្លួនខ្លះ កុំអោយល្បីកូវីតDeltaថ្មីផ្ទុះចេញពីNETក្បែរសង្កាត់ស្វាយរៀង សូមទានជ្រាប ។
ប្រភពព័ត៌មានពីក្រុងស្វាយរៀងបានទម្លាយអោយដឹងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះថា៖នៅក្នុងក្រុងស្វាយរៀង អាជីវករ រកសុីទុច្ចរិតបើកបនល្បែងសុីសង NET ល្មសច្បាប់បាននឹងកំពុងបើកអាជីវកម្មល្មើសច្បាប់ពាសពេញទីក្រុង ស្ទើរគ្រប់សង្កាត់ផ្គើននឹងបទបញ្ជារបស់ខេត្តនិងផ្គើនគោលនយោបាយភូមិសង្កាត់មានសុវតិភាពរបស់ក្រសួងមហាផ្ទៃ ផ្គើនបំរាមប្រមុខរាជរដ្ឋាភិបាលនិងរបស់ក្រសួងសុខាភិបាលការពារការីករាលដាលកូវុីត១៩ ៣កុំ ៣ការពារ។ពួកគេបានបើកលេងល្បែងNETរលូននិងពពាក់ពពូនខាងក្នុងទីតាំងបិទជិតគ្មានការបង្រាប។ពួកគាត់ថាដែលហួសចិត្តនោះគឺជាពិសេសអាជីវកម្មល្មើសច្បាប់ទាំងអស់នោះ បើកផ្គើនយ៉ាងសំញែងថែមទៀត ទៅនឹងបំរាមរបស់សម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលនិងរបស់ក្រសួងសុខាភិបាលរំលោភ ខ្លឹមសារ៣កុំ ៣ការពារ បង្ការទប់ស្កាត់ការរីករាលដាលកូវុីត១៩ ពិសេសចំពោះមុខដែល មេរោគcovid 19 Deltaថ្មីកំពុងមានហានិភ័យខ្ពស់គួរអោយព្រួយបារម្ភពេលនេះ។
ប្រភពពីប្រជាពលរដ្ឋដដែលបន្តថា ក្រុងស្វាយរៀងក្រៅពីកូវុីត១៩មានការលំបាកមួយជាន់ទៀតហើយ ដោយមានឳពុកម្តាយខ្លះកំពុងទឹកភ្នែកដោយសាកូនៗលួចលុយសម្រាប់ទុកបម្រុងគ្រួសារទាំងមូលទុកដោះស្រាយជីវភាពប្រចាំថ្ងៃយកទៅលេងNETអស់រលីង ។មានសាច់ញាតិក្មេងនិងបុរសញៀនល្បែងNETខ្លះត្រូវកូនក្មួយបោកយកម៉ូតូជិះនឹងក្តឹតទៅបញ្ចាំលេងNET។ មានប្តី.ប្រពន្ធខ្លះឈ្លោះប្រកែកលែងលះគ្នាដោយសារលួចលុយទៅលេងល្បែងNET។រឿងអកុសលនេះបានកើតមានញឹកញាប់ម្តងកើតនៅសង្កាត់នេះ ម្តងកើតនៅសង្កាត់នោះ កើតមានជាញឹកញាប់ដោយសារអ្នកលេងខ្លះចាញ់NETអស់រាប់ពានដុល្លារក្នុងមួយយប់ៗ។ប្រភពបន្ថែមថា នៅក្រុងស្វាយរៀងមានអំពើចោរកម្មផុសផុលគួរសមដែរតែករណីខ្លះពលរដ្ឋខ្ជិលប្តឹងប៉ូលីស ព្រោះមិនងាយដូចទ្រាំ។ដោយសារតែល្បែងNETគេលេងបាន២៤ម៉ោងលើ២៤ម៉ោង គ្មានការបង្ក្រាបទើបពេលចាញ់អស់ អ្នកញៀននឹករកវិធីលួច វិធីបោក កើតមានស្ទើរពេញក្រុង គ្រាន់តែនៅក្រុងស្វាយរៀងមិនទាន់កើតមានបាតុភាពឃាតកម្មសម្លាប់យកលុយទៅលេងល្បែងប៉ុណ្ណោះ។
ប្រភពបន្តថា ពួកគាត់ដែលកំពុងរស់នៅក្នុងក្រុងស្វាយរៀង កំពុងបារម្ភមានដូចជាទី១ពួកគាត់កំពុងពិបាកចិត្តនឹងរឿងកូនចៅញៀនល្បែងNETលួចលុយទៅលេងល្បែងNET អស់ស្ទើររាល់ថ្ងៃ ត្បិតរកចំណូលក៏មិនបាន ទី២ដេកព្រួយរាល់យប់ក្រែងកើតមានអំពើចោរកម្មចំពោះគ្រួសារពួកគាត់,ទឺ៣គឺខ្លាចកូនៗគាត់ឆ្លងមេរោគកូវុីត១៩Deltaថ្មី បានរស់នៅទាំងភ័យព្រួយព្រោះកន្លែងល្បែងមិនដឹងមនុស្សប៉ុន្មាននាក់ផ្ទុកមេរោគសាហាវនោះ។
លោកចៅសង្កាត់ស្វាយរៀងមិនទាន់មានមធម្យោបាយទាក់ទងសុំបំភ្លឺបានទេគ្មានលេខទាក់ទង។ឯស្នងការនគរបានខេត្តស្វាយរៀងលោក កឹង ឃន មិនអាចទាក់ទងសុំជួយបំភ្លឺនិងអន្តរាគមន៍បានទេកាលពីព្រឹកមិញ៕
លោកកឹង ឃនស្នងការនគរបាលខេត្តស្វាយរៀង