ល្បីលោក ជ្រា ថារាវុធប្រធានស្ថានីយ៍ជញ្ជីងអូរចំណារផ្លូវជាតិលេខ៤ បើកដៃកូនចៅប្រលែងឡាន យកលុយដាក់ខែក្បាលឡាន ផាកពិន័យតឹងធូរដូចរន្ធច្រមុះ បើកដៃអោយមានមន្ត្រីមុខលុយអង្គុយសុំថ្លៃបាយធ្វើមានបាន ដដែល?

  ករណីជញ្ជឹងថ្លឹងឡាន ដូចអាយ៉ៃចេះក្រែលដដែលដដែលមួយយប់ទើសព្រឹក!។ ករណីជញ្ជីងលោក  រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ធ្លាប់បាន​ហែកលីអូមន្ត្រីម្តងហើយតែមន្ត្រីដទៃនៅតែគគ្លើនផ្គើនមុខស្រស់ ដោយធ្លាប់និយាយអំពី មន្ត្រី​នៅ​ស្ថានីយ​ថ្លឹង​រថយន្ត​ថ្នល់​កែង (ព្រែកឯង)តាមផ្លូវ​ជាតិ​លេខ១ ថាមិនស្មោះត្រង់រាយការណ៍ភូតកុហក់ក្រសួង។កាលពីខែ០៥/២០២១ក្រោយ​ពីក្រសួង​សាធារណការ​ដឹកជញ្ជូន បាន​ដាក់​ជញ្ជីង​ថ្លឹង​បង្កប់​ក្រោម​ដី នៅព្រែកឯង  បានរក​ឃើញ​ថា មានករណី​មិន​ប្រក្រតី​ធ្ងន់ធ្ងរ ដោយបានរកឃើញរថយន្ត​ល្មើស​ដឹក​លើស​ទម្ងន់ ច្រើន​ជាង​របាយការណ៍​របស់មន្ត្រីស្ថានីយ៍ជញ្ជីងទីនោះដែលរាយការណ៍ថាមួយខែមានរថយន្តដឹកទំនិញផ្ទុកលើសតែ២០០រថយន្តប៉ុណ្ណោះដែលឆ្លងកាត់។ផ្ទុយទៅវិញក្រសួងរកឃើញឡានដឹកជញ្ជូនលើសចំណុះឆ្លងកាត់ជាង១០០ឡាន/ថ្ងៃ តាមតួរលេខនេះឡានឆ្លងកាត់ផ្ទុកលើសមានដល់ទៅជាង៣០០០ឡានក្នុងមួយខែៗ។បែបនេះវាជាកំហុសធ្ងន់ធ្ងរ ដែលក្រសួងមិនអាចទប់ស្កាត់មន្ត្រីខិលខូចបានទៅហើយ ។ក្រោយមកទៀតដោយសារអំពើពុករលួយនៅតែកើតមាន ក្រសួងធ្លាប់បានព្រមានដកមន្ត្រីជញ្ជីងចាស់ដាក់មន្ត្រីថ្មីៗជំនួសវិញទាំងអស់ទៀតផង។ប៉ុន្តែការគ្រប់គ្រងស្ថានីយ៍ជញ្ជឹងបែបនោះហាក់នៅតម្លាភាពគឺដដែលជាដដែលអាយ៉ៃចេះក្រែល ដដែលៗមួយយប់ទើសព្រឹក រដ្ឋមន្រ្តីហាក់មិនអាចយកឈ្នះមន្ត្រីខិលខូចឡើយមែនទេ?។

     ថ្ងៃនេះបែកធ្លាយក្លឹនអាសោចិ៍ថ្មីចែស តាមប្រភពគួរអោយជឿបានមួយអោយដឹងថា៖នៅស្ថានីយ៍ជញ្ជីងថ្លឹងឡាន អូរចំណារ តាមផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់  ខេត្តព្រះសីហនុ មន្ត្រីជញ្ជីងទីនោះ កំពុងគគ្លើនក្នុងការគប់គឹតគ្នាជាមួយម្ចាស់រថយន្តដឹកជញ្ជូន តាមរូបភាព ១-ប្រលែងឡានមិនបាច់ចូលថ្លឹងឆៅៗយកលុយញាត់ហោប៉ៅ២-គប់គឹតបង់ដាក់ខែតាមទម្លាប់ចាស់គំរឹលរាប់រយក្បាលឡាន៣-អនុវត្តការផាកពិន័យ(មានការគប់គឹតគ្នា)ធ្វើមិនបានត្រឹមត្រូវតាមគោលការណ៍ក្រសួង ក្នុងនោះមានការបំប៉ោង ឬបង្រួមតូចទំហំុការផាកពិន័យតាមចិត្ត ហាក់មានឯកសិទ្ធិឆន្ទានុសិទ្ធិដូចតុលាការកាត់ក្តី ៤-សុំថ្លៃបាយមិនធម្មតាយកលុយទៅធ្វើមានធ្វើបានសប្បាយហុឺហារហាក់គ្មានក្រមសីលធ៌មជាមន្ត្រីរាជការ។ហេតុការណ៍ទាំងនោះគឺកើតឡើងដដែលជាដដែលដោយ មិនកោតញញើតវិធានការណ៍ថ្មីៗរបស់លោករដ្ឋមន្ត្រីស៊ុន ចាន់ថុល នោះទេ។

    គួររម្លឹកថា៖នៅជញ្ជីងព្រែកឯងដ៏សម្គមមួយសោះ បើគឹតតាមជើងលេខមន្ត្រីជញ្ជីង អាចលួចគប់គឹតជាមួយម្ចាស់ឡានដឹក ដោយការប្រលែងយកលុយមិនតិចជាង៣០០០ឡានក្នុងមួយខែៗ។តួរលេខនេះលុយជាតិ  អាចរត់ចូលហោប៉ៅមន្ត្រីស្ថានីយ៍ព្រែកឯង មិនតិចជាង១០០០លានរៀលទេ/ខែ! បើគឹតត្រឹមតម្លៃអប្បបរមា៣០មុឺនរៀល/ឡាន១គ្រឿង។នោះគេទាន់មិនគឹតអំពីការផាកពិន័យផ្ទុយគោលការណ៍ ផាកតឹង ផាកធូរ ដូចរន្ធច្រមុះរុកមេដៃក៏ចូលរុកកូនដៃក៏ចូលក្រៅច្បាប់ ធ្វើតាមមាត់ផង។ តាមតួរលេខ ត្រឹមយកលុយញាត់ហោប៉ៅកំរិតអប្បបរមា១២០០០០០៛/ឡាន១គ្រឿង(មួយលានពីរសែនរៀល)ប៉ុណ្ណោះរដ្ឋអាចត្រូវបាត់បង់លុយយ៉ាងតិច៣៦០០លានរៀល/ខែ/ស្ថានីយ៍តូចមួយ(ជិត១លានដុល្លារ)។ចុះទម្រាំស្ថានីយ៏អូចំណារដ៏ធំមហិមាជា(ស្ថានីយ៍កដប)ឡនមូលមីរគគ្រឹក២៤ម៉ោងលើ២៤ម៉ោងតើអាចត្រូវបាត់លុយជាតិមួយខែប៉ុន្មានលានដុល្លារទៅ?

     មួយរយៈកន្លងមកសាធារណជនមើលឃើញថា  លោករដ្ឋមន្ត្រីក្រសួងសាធារការ ស៊ុនចាន់ថុល  យល់មុខកូនចៅពេក មានកំហុសធ្ងនធ្ងរមិនផ្តន្ទាទោស បានត្រឹមតែអំពាវអោយយកចិត្តទុកដាក់ថ្លឹងឡានប៉ុណ្ណោះ ឬពួកមន្ត្រីខិលខូចទាំងឡាយ យកសួយសារ ទៅថ្វាយដែរ?។ឥរិយាបទយល់ញាតិរបស់លោករដ្ឋមន្ត្រីស៊ុន ចានថុលបែបនោះ ជាគំរូអាក្រក់មួយ ពោលគឺហាក់នៅតែបើកដៃអោយជញ្ជីងមួយចំនួនធំ អាចបន្តរកសុីលើខ្នងរដ្ឋនិងប្រជាជន  ក្បៀសលុយជាតិមួយខែៗ ច្រើនសម្បើម ដាក់ចូលហោប៉ៅបុគ្គល  គេហៅថាពុករលួយដាច់បង្ហៀរដដែល ។

    ប្រភពខាងលើដដែលបានបន្តថា៖ លោករដ្ឋមន្ត្រីនៅតែក្រសួងសាធារណការ និង លោកសេង ឈួន ជាមេធំគ្រប់គ្រងខាងជញ្ជីងថ្លឹងឡានទូទាំងប្រទេសគួរតែពិនិត្យលើមន្ត្រីជញ្ជីងគ្រប់កន្លែងរៀងរាល់ខែដែរ ទើបអាចធ្វើមន្ត្រីជញ្ជីងពុករលួយខ្លះកោតក្រែងរអារខ្លះ។

     លោកប្រធានជញ្ជីង.អូរចំណារ ជ្រា ថារាវុធកាន់កាប់ស្ថានីយ៍ជញ្ជីងល្បីពុករលួយគគ្លើនមិនអាចសុំបកស្រាយនូវការលើកឡើងរបស់ប្រភពព័ត៌មានទាំងអស់ខាងលើបានទេតាមតេឡេក្រាមនិងទូរសព្ទ័ដៃកាលពីម្សិលមិញ និងលោកសេង ឈួន ព្រមទាំងលោករដ្ឋមន្ត្រីស៊ុន ចាន់ថុលមិនអាចសុំអត្ថាធិប្បាយពន្យល់បានដូចគ្នាឡើយកាលពីម្សិលមិញ៕

(សកម្មភាពឡានដឹកទំនិញមមាញឹកនៅស្ថានីយ៍អូរចំណារ)។