សង្វៀនជល់មាន់និងអាប៉ោង បៀរ ដុះស្នឹមក្នុងស្រុកបាទី បើកលេងហ៊ោកញ្ជ្រៀវគគ្រឹកគគ្រេងនគរបាលនិងអាជ្ញាធរស្រុក ធ្វើមិនដឹង!

ខេត្តតាកែវ៖ សង្វៀនជល់មាន់ និងល្បែងបៀអាប៉ោងស៊ីសងគ្រប់ប្រភេទ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ចំណែកឯអាជ្ញាធរបានធ្វើមិនដឹងមិនឮ មិនខ្ចីត្រួតពិនិត្យអនុវត្តតាមវិធានសុខាភិបាល៣កុំ៣ការពារ  ហាមមានការជួបជុំ ដែលអាចបង្កការឆ្លងជំងឺកូវីដ19នៅទីតាំងល្បែងស្ថិតក្នុងភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី​ ខេត្តតាកែវនេះទេ។

      ប្រភពពីពួកអ្នកចូលទៅលេងល្បែងបានឲ្យដឹង​ថា​៖ បុគ្គលម្នាក់មានឈ្មោះ​ ដេត ជា(ម្ចាស់សង្វៀន) បាន​បើក​សង្វៀន​បញ្ជល់មាន់​ និង  បើកវង់​បៀរ អាប៉ោង ទ្រង់ទ្រាយ​ធំ​ យូរមកហើយ ដែលកំពុងដំណើរការ​យ៉ាង​រលូន​ នៅ​ចំណុច​ចូល​ពី​ផ្លូវ​ជាតិ​លេខទៅរមណីយដ្ឋានបាទី ហួសរមណីយដ្ឋានប្រមាណមួយ​គីឡូម៉ែត្រ  រួច​បត់​ឆ្វេង​ ចូល​តាម​របង​ឯកឧត្តម​ សុខ​ អាន​ ចម្ងាយ 3 គីគីឡូម៉ែតបង្កប់នៅក្នុង​ព្រៃ​តាមផ្លូវមានអ្នកចាំមើលផ្លូវអោយពី២ទៅ៣កន្លែងយាមការពារមិនអោយជនចម្លែកចូលដូចអប្បគមន៍។ 

     ប្រភពដដែលបន្តអះអាងថា÷ បុគ្គល​ឈ្មោះ​ ដេត ម្ចាស់សង្វៀន តែងតែប្រាប់​អតិថិជន​ដែលចូលទៅលេងនៅទីនោះថា ពួកគាត់រត់​ការ​បង់លុយ​ឲ្យអាជ្ញាធររួច​ទាំងអស់ គ្មាន​មន្ត្រី​អាជ្ញាធរ​ មានសមត្ថកិច្ច​ណាហ៊ានក្អកបង្ក្រាប​ល្បែងនៅទីតាំងរបស់គាត់ឡើយ មិនបាចព្រួយក្រែងប៉ូលីសឬជើងខ្លាំងណាមកចាប់ឬរំខានឡើយ។ ជាក់ស្តែង ប៉ូលីសប៉ុស្តិ៍​នគរនគរបាលឃុំ​ក្រាំងធ្នង់ និង​អធិការ​នគរបាល​ស្រុក​បាទី ធ្វើមិនដឹងមែនទោះល្បែងនៅទីតាំងគាត់បើកលេងយូរណាស់មកហើយ ត្រូវមេប៉ុស្តិ៍ក្រាំងធ្នង់និងអធិការដ្ឋានស្រុកបាទី ថ្នាកថ្នម រក្សាទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់ផ្តុំគ្នាលេងបានយ៉ាងរលូនមែន ថែមទាំងល្បីថាមានអធិការងស្រុកបាទីម្នាក់ កាងការពារ ដាក់ហ៊ុនក្នុងការបោះមេទៀតផង។

      ប្រភពដដែលបន្តថា  បច្ចុប្បន្ន​នៅ ក្នុងភូមិ​ទន្លេបាទី​ ឃុំ​ជន្លង់  និង ឃុំក្រាំងធ្នង់ ស្រុក​បាទី មាន​អំពើ​ចោរកម្ម​ អំពើហិង្សា ក្មេងទំនើងបងតូចបងធំ និង​ បទល្មើស​ផ្សេងៗ​ ឧស្សាហ៍កើត​ឡើងណាស់ ដែលបង្កឲ្យ​ភ័យខ្លាច ដល់​ពលរដ្ឋទូទៅញឹកញាប់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានភាគច្រើនសម្តែងអារម្មណ៍ភ័យខ្លាចពីសន្តិសុខផងនភ័យពីការចម្លងកូវុីត១៩ផង  ដោយសារតែគោលនយោបាយភូមិឃុំមានសុវត្ថិភាពហាក់ត្រូវអាជ្ញាធរជាន់ឈ្លី សន្តិសុខភូមិ ឃុំ ត្រូវគំរាមកំហែងដល់សុវត្ថិភាពរស់នៅរបស់ពលរដ្ឋ។ 

   លោក សុខ​ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ មិនទាចសុំបំភ្លឺបានទេកាលពីព្រឹកមិញ ចំណែកលោកអធិការស្រុកបាទីនិងលោកអធិការរងស្រុកបាទីឈ្មោះឃុត ឡុត     មិនអាចសុំបំភ្លឺបានដែរកាលពីម៉ោង៣,៣០នាទីល្ងាចមិញ។ដោយឡែកលោកស្នងការខេត្តតាកែវមិនដឹងថាលោកបានដឹងឬមិនទាន់បានដឹងនូវសកម្មភាពមិនប្រក្រតីរបស់អធិការនិងអធិការរងស្រុកបាទីនិងមេប៉ុស្តិ៍ក្រាំងធ្នង់នោះហើយ តែហាក់ផ្តេកផ្សំដួលរមួលផ្សំកោងដែរឬយ៉ាងណា?។ប៉ុន្តែបើលោកស្នងការខេត្តមិនទាន់ជ្រាបទេ ហើយបានជ្រាបនៅពេលនេះមេត្តាត្រួតពិនិត្យទង្វើរបស់មន្ត្រីថ្នាក់ក្រោម និងចាត់វិធានការ​ ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើនេះផងបាទ៕