មន្ត្រីPMមួយរូប បើកល្បែងស៊ីសងបញ្ចាំងទូរទសន៍បញ្ជល់មាន់ និងបៀរ អាប៉ោងពេញបន្ទុកនៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោងខេត្តតាកែវ?

ការមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់កំពុងក្លាយជាប្រពៃណីទុកចិញ្ចឹមឆ្នាំងរបស់អាជ្ញាធរមូលដ្ឋានស្រុកមួយចំនួនធំ ទោះជាប្រជាពលរដ្ឋអំពាវនាវឲ្យមានការចាត់វិធានការបង្ក្រាប់ជាបន្ទាន់ក៏ដោយ ជាក់ស្តែងការបើកបញ្ចាំងទូរទស្សន៍ បញ្ជល់មាន់ៀរ អាប៉ោងបន្ថែមទៀត នៅទីតាំងមួយស្ថិតក្នុងភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្ត តាកែវ ជាឧទាហរណ៍ស្រាប់ ថែមទាំងអ្នកដែលបើកទីតាំងបញ្ចាំងទូរទស្សន៍ ជល់មាន់សង្ស័យជាមន្ត្រីPM ទៀតផង។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ  លោកកាន រី ដែលជាអ្នកទៅចាក់ភ្នាល់ដែរ ដែលបានចាញ់អសូថខោបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ម៉ៅ គេល្បីថាជាមន្តីPM  តែមិនដឹងជាបំរើការក្នុងអង្គភាពណា បានបើកល្បែងស៊ីសងខុសច្បាប់បញ្ចាំងវីដេអូបញ្ជល់មាន់ និបបើកល្បែងបៀរ អាប៉ោងយ៉ាងពេញបន្ទុក នៅក្នុងភូមិពន្លឺ ឃុំជម្រះពេន  ស្រុកសសំរោង ខេត្តតាកែវ។ ទីតាំងនេះ បានបើកលេងយូរហើយ ប៉ុន្តែពុំដែលឃើញមានការចុះមកបង្ក្រាបពី មេPMស្រុក អធិការនគរបាលស្រុក ឬពីអាជ្ញាធរដែនដីទេ ។ប្រភពបន្ថថា គាត់មកលេងចាក់មាន់តាមទូទស្សន៍និងអាប៉ោង នៅទីនេះមានសុវត្ថិភាពល្អណាស់មិនបាច់ភ័យទេ ព្រោះអ្នកបើក(បងម៉ៅ)ឮថាគាត់ជាមន្ត្រីPM ម្នាក់ដែលមានមុខមាត់ក្នុងស្រុកនេះគ្រាន់បើដែរ។

     លោក  កាន រី ដដែលបញ្ញាក់ថា បនល្នែងក្នុងមូលដ្ឋានណា បើគ្មានការបើកដៃពីមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចនគរបាលថ្នាក់សង្កាត់ ស្រុក ក្នុងមូលដ្ឋាននោះទេ  នោះគឺមេល្បែងមិនអាចបើកល្បែងបញ្ចាំងទូទស្សន៍បញ្ជល់មាន់ ឬបញ្ជ់មាន់ បៀរ អាប៉ោង គគ្រឹកគគ្រេងតាមអំពើចិត្តបានឡើយ។

    លោក សុខ សំណាងស្នងការនគរបាលខេត្តតាកែវ មិនទាន់អាចទាក់ទងសុំអន្តរាគមន៍ចុះបង្ក្រាប ដោយប្រើកម្លាំងជំនាញខេត្តផ្ទាល់បានទេ ដោយទូរសព្ទ័លោកមិនអាចទាក់ទងបានកាលពីព្រឹកមិញ២៧,១០,២០២១នេះ។

   លោកអធិការនគរបាលស្រុកភី ឆុន  មិនគួរបណ្តែតបណ្តោយតទៅទៀតទេ  ព្រោះល្បែងស៊ីសងក្នុងភូមិ ឃុំនឹងធ្វើអោយមានអសន្តិសុខបើមិនតិចក៏ច្រើន បើមិនធំក៏តូចតាចប៉ពាល់ដល់សង្គមជាទូរទៅ មិនមែនលេងនៅស្រុកសំរោង មិនអាចទៅប្លន់នៅស្រុកបុរីជលសាបាននោះទេ លោកក៏ដឹងដែរ ហើយក៏ជាតួនាទីជាប់ស្បែកលោកដែរ។ 

        មន្ត្រីនគរបាលស្រុកសំរោង និងអាជ្ញាធរស្រុកឃុំក្នុងស្រុកសំរោងខេត្តតាកែវ  មួយចំនួនហាក់ប្រកាន់ឥរិយាបទដូចឆ្មាមិនចេះចាប់កណ្តុរ ដាក់មេបនល្បែងស៊ីសង ដូចជាបញ្ជល់មាន់ បៀអាប៉ោង និងកន្ទុយលេខជាដើមពិសេសដូចជាការបញ្ចាំងវីដេអូចាក់ភ្នាល់មាន់និងល្បែងបៀរអាប៉ោងទីតាំងនេះស្រាប់  គេឃើញលោកភី ឆុនអធិការស្រុក រក្សាភាពស្ងៀមស្ងាត់ណាស់។ លោកភី ឆុន អធិការនគរបាលស្រុកសំរោង មិនអាចសុំបំភ្លឺបានទេ កាលពីព្រឹកមិញ ដោយការហៅទូរសព្ទ័មិនអាចភ្ជាប់បាន៕