ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បំពេញតួនាទីយ៉ាងសកម្ម ក្នុងជំហររឹងមាំ និងសីលធ៌មភាពជាអ្នកមេដឹកនាំ ធ្វើជាគំរូល្អ សម្រាប់មន្ត្រីក្រោមឱវាទ ពិសេសប្រជាពលរដ្ឋទូទាំងខេត្តរស់នៅដោយមានការកក់ក្តៅ និងទំនុកចិត្ត ។

រយៈពេលមិនទាន់បានមួយឆ្នាំផងលោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលនគរបាលខេត្តត្បូងឃ្មុំ បានបំពេញតួនាទីជាថ្នាក់ដឹកនាំដែលមានគុណធម៌  និងជានិច្ចកាលយកចិត្តទុកដាក់សុខទុក្ខមន្រ្តីថ្នាក់ក្រោម ទាំងក្នុងអង្គភាព ក៏ដូចជាកងកំលាំងប្រដាប់អាវុធក្នុងមូលដ្ឋាន ហើយថ្មីៗ ត្រូវបានមន្ត្រីនគរបាលមួយចំនួនធំទម្លាយអោយដឹងថា៖ លោកម៉ុន មាគ៌ា គឺជាមេដឹកនាំគំរូ ដែលត្រូវបានពលរដ្ឋទូទាំងខេត្តកោតសរសើថាជាស្នងការនគរបាលម្នាក់បានផ្តល់ភាពកក់ក្តៅខ្លាំងដល់ពួកគាត់។

     គួររំលឹកថា៖លោកឧត្តមសេនីយ៍ត្រីម៉ុន មាគ៌ា ត្រូវបានតែងតាំងនិងប្រកាសអោយចូលកាន់ដំណែងជាស្នងការនគរបាលខេត្តត្បូងឃ្មុំកាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២១ ជំនួសលោកឧត្ដមសេនីយ៍ បែន រ័ត្ន  ស្នងការនគរបាលខេត្តត្បូងឃ្មុំ  ដែលត្រូវបានរដ្ឋាភិបាលដាក់ឲ្យចូលនិវត្តន៍ ។ ពិធីប្រកាសចូលកាន់ដំណែងបានធ្វើឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការចូលរួមផ្ដល់កិត្តិយសពីឯឧ ជៀម ចាន់សោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ ។  

    ជាមួយគ្នានោះដែរ៖បើយោងប្រភពមន្ត្រីពីមន្ត្រីក្រុមប្រឹក្សាភិបាលស្រុកពញាក្រែកទើបនឹងចូលនិវត្តិន៍មួយរូប បានអោយដឹងថា៖ អតីតកាលរបស់លោកឧត្តមសេនីយ៍ បានចូលរួមបម្រើជាតិក្នុងជួរកងកម្លាំងប្រដាប់អាវុធតាំងពីឆ្នាំ១៩៨៤មកម៉្លេះ។ កាលនោះ យុទ្ធជនម៉ុន មាគ៌ាជាកងកម្លាំងជួរមុខក្នុងសមរភូមិ ដែលឆ្លងកាត់ការលត់ដំក្នុងភ្នក់ភ្លើងសង្គ្រាម អ្វីដែលនៅចងចាំនិងដិតជាប់ក្នុងចិត្តរស់ជាតិគ្រាប់ (B40,B69)ចេញម្តង១២កាណុងព្រមៗគ្នាលាន់ស្ទើរហែកធរណី)របស់ក្រុមខ្មែរក្រហម

នៃសម័យសង្រ្គាមឈ្លបបង្កដោយពួកខ្មែរក្រហមបាក់ទ័ព  វាយបកមកលើរដ្ឋាភិបាលនាសម័យសាធារដ្ឋប្រជាមានិតកម្ពុជា រហូតដល់ រដ្ឋកម្ពុជា  នៅប៉ែកភូមិភាគឧត្តរនៃប្រទេសកម្ពុជា(បន្ទាយមានជ័យ ឧត្តរមានជ័យ)។នេះជាការលះបង់ខ្ពស់របស់លោកក្នុងការរួមចំណែកទប់ស្កាត់  ការប៉ុនប៉ងវិលវិញនូវកម្លាំងបីសាចស្រែកឈាមប៉ុល ពត ក្រោយពីពួកវាត្រូវវ៉ៃផ្តួលរំលំដោយរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងកម្លាំងនៃប្រទេសជាមិត្ត ។

     បច្ចុប្បន្ន ក្រោយចូលកាន់ដំណែងស្នងការនគរបាលខេត្ត គេតែងសង្កេតឃើញថា  លោកបានធ្វើអោយមន្ត្រីក្រោមឳវាទ និងបណ្តាស្ថាប័នដ៏ទៃព្រមទាំងពលរដ្ឋក្នុងខេត្តចាប់អារម្មណ៍លើសកម្មភាពជាអាទិ៍ដូចជា៖

លោកបានពង្រឹងការដឹកនាំរបស់លោកតាមរយៈដាក់ចេញនូវកម្មវិធីចុះត្រួតពិនិត្យជាប្រចាំនៅគ្រប់មូលដ្ឋាន ដែលនេះជាការបញ្ជាក់ពីការយកចិត្តទុកដាក់ ចំពោះមន្ត្រីមូលដ្ឋាន  ក្នុងការឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រប់សកម្មភាព ទាំងសុខទុក្ខ ទាំងការដោះស្រាយបញ្ហា បានទាន់សភាពការណ៍ ។   ក្នុងនាមជាសេនាធិការជូនគណបញ្ជាការឯកភាពខេត្ត លោកតែងដាក់បទចេញនូវបញ្ជាជាក់លាក់ និងមានវិធានការសមស្រប  ក្នុងការរក្សាបាននូវក្ដី សុវត្ថិភាពជូនប្រជាពលរដ្ឋ ។  មិនតែប៉ុណ្ណោះសម្រាប់វិធានការសំខាន់ក្នុងការទប់ស្កាត់បទល្មើសពិសេសៗ លោកតែងប្រកាន់យកវិធានការម៉ឺងម៉ាត់សំដៅម្រុញដល់មន្ត្រីតាមមូលដ្ឋានអោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំរើសេវាចាំបាច់ជូនពលរដ្ឋ ដូចជាជួយបំពេញលិខិតស្នាមរដ្ឋបាលដោយស្មោះត្រង់ ឥតលក្ខណ តាមតម្រូវការរបស់ពលរដ្ឋ ដោយលោកមិនអនុគ្រោះឡើយដល់អំពើប្រព្រឹត្តកោសរូសរកកម្រៃខុសច្បាប់ពីពលរដ្ឋ។
ផ្ទៃក្នុងអង្គភាពក៏មិនដែលលេចឮពីបាតុភាពគួរឲ្យកត់សំគាល់ដែរ៕