សៀមបាចប្រាក់(ដួង) យួនបាចប្រាក់(ដុង)បំផ្លាញខ្មែរ អោយទៅជា(ខ្មែរឆ្កោច) អា(មករា)ដឹកឈើខ្មែរអោយយួនតាមច្រកទ្វារអូរយ៉ាដាវកណ្តាលថ្ងៃត្រង់ ឯមន្ត្រីគ្រាប់ល្ពៅស្ងោកូនឈឹង អាវ៉ាកូនឈឹង!

ខេត្តរតនគិរី៖

14/01/2022

សៀមបាចប្រាក់(ដួង) យួនបាចប្រាក់(ដុង)បំផ្លាញខ្មែរ អោយទៅជា(ខ្មែរឆ្កោច) អា(មករា)ដឹកឈើខ្មែរអោយយួនតាមច្រកទ្វារអូរយ៉ាដាវកណ្តាលថ្ងៃត្រង់ ឯមន្ត្រីគ្រាប់ល្ពៅស្ងោកូនឈឹង អាវ៉ាកូនឈឹង!

     ប្រភពពីខេត្តរតនគិរីអោយដឹងថា៖ ក្នុងរយពេលជិត២សប្តាហ៍ដើមខែមករា២០២២នេះ ឈ្មួញរកសុីដឹកឈើឈ្មោះ(មករា)ចាប់ផ្តើមជញ្ជូនឈើខ្មែរ ពីខេត្តរតនគិរីទៅអោយយួនទៀតហើយ។

ឈ្មួញឈ្មោះអា(មករា)ដឹកឆ្លងដែនតាមច្រកទ្វារអន្តរជាតអូរយ៉ាដាវទាំងកណ្តាលថ្ងៃ យ៉ាងសង្ហា មិនចាំយប់មិនបាច់ខ្លាចអាណាទាំងអស់។ជញ្ជូនដូចកណ្តៀរតាមឡានសាំយ៉ុងជិត២សប្តាហ៍មកហើយ។លោកយ៉ែម សំអឿនអភិបាលខេត្តរតនគិរី ប្រធានខណ្ឌរដ្ឋបាលព្រៃឈើ ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្ម សមត្ថកិច្ចច្រកទ្វារអូរយ៉ាដាវ នាំគ្នាបាំងដៃមើលទាំងញញឹមមើលឈ្មោះ(អាមករា)ប្រព្រឹត្តិបទឧក្រឹដ្ឋកម្មព្រៃឈើខ្មែរ។បើកដៃអោយកាប់. ប្រមូលទិញ.ដឹកជញ្ជូនឈើខ្មែរចូលទៅលក់អោយយួនទាំងកណ្តាលថ្ងៃ គ្មានស្ថាប័នណាមួយយកគ្រាប់ភ្នែកមើលនោះឡើយ។

    ប្រជាពលរដ្ឋ នៅទីរួមស្រុកអូររាំងដែលមានទឹកចិត្ត អាណិតឈើខ្មែរ បាននិយាយទាំងមុខស្រងូតស្រងាត់ប្រាប់ថា៖(សម័យលង្វែកអាសៀមបាចប្រាក់ដួងកំចាតឧបសគ្គគឺគុម្ពឬស្សីសម័យថ្មីយួនបាចច្រាក់ដុងដើម្បីកំចាតឧបសគ្គគឺមន្ត្រីគ្រាប់ល្ពៅ)ទិញក្បាលមន្ត្រីខ្មែរណា ដែលថោកឃ្លានលុយខ្លាំង  ។ជះលុយដុងដូរជាដុល្លារទាំងរយលានៗដុល្លារ បញ្ចូលតាធនាគារស្របច្បាប់ខ្ចីដៃឈ្មួញខ្មែរ  អោយដើរបាចពីលើក្បាលខ្លា ដូចសៀមបាចប្រាក់ដួងលើបន្លាឬស្សីជាឧបសគ្គ យ៉ាងណាយ៉ាងនោះឯង។យួនបាចលុយដុងវ៉ៃចេញជាដុល្លារពេញស្រុក ពាសពេញព្រៃ អោយពលរដ្ឋស្លូតត្រង់យើងអោយចូលកាប់ ឈើ ប្រមូលដឹកមកលក់អោយឈ្មួញជាកញ្ជះ អ្នករកសុីឈើ ។ដូចជាដែលមានឈ្មោះ មករា ល្បីយកលុយពីយួន ឈរចាំទិញ កាងនិងរត់ការផ្លូវឃុបឃិតគ្នាជាប្រពន្ធ័ក្នុងការ ដឹកពីចេញពីព្រៃ ក្នុងស្រុកអូររាំង និងស្រុកជាប់គ្នា អាចដឹកឆ្លងកាត់ស្នាក់ការបរិស្ថាន និងស្នាក់ការរដ្ឋបាលព្រៃឈើ ប្រចាំការតាមដងផ្លូវ  ដែលបណ្តាក់ដូចខ្យង រារាំងពាំងមិនអោយបង្ក្រាបបាន រហូតដឹកឆ្លងដែនទៅយួនយ៉ាងរំភើយ។ឯសមត្ថកិច្ច តូចតាចតាមផ្លូវ គាត់ពាក់បេបមិនបេប ផ្កាយមិនផ្កាយ មិនហ៊ានក្អកទេ ព្រោះក្រុមអ្នករត់ផ្លូវគេប្រាប់ថាត្រូវនឹងមេៗពីលើអស់ហើយ  ក៏ព្រម  បើភ្លើងខៀវទៅភ្លាម តែពួកគាត់ឈរយាមមិនដឹងថាមេៗនោះគឺជាអារមួយណាជាមន្ត្រីគ្រាប់ល្ពៅស្ងោរពុករលួយនោះទេ?។ ធ្វើម៉េចពួកគាត់នឹងមានគ្រោះកាចធ្លាក់លើ ក៏បណ្តោយអោយក្រុមឈ្មួញឈើឈ្មោះល្បីខ្លាំង  មានលោក(អា មករា)ដឹកដោយរលូនទៅ។ហើយខ្លះក៏លបលាតបាតដៃទទួលយកលាភពីឈ្មួញខ្លះទៅអានេះគេថាសុីចេកខ្ចីជាជាងមាត់ទទេ។ 

     ប្រភពដដែលបន្តតអោយដឹងថា៖ឈ្មួញឈ្មោះ(មករា)បានរៀបគម្រោងគៀងគរ ពលរដ្ឋនៅរស់នៅក្បែរព្រៃធំៗ ដែលនៅមានឈើសេសសល់ នៅក្នុងស្រុកអូររាំង និងស្រុកក្បែរៗ អោយយករណាយន្ត និងគោយន្តកន្ត្រៃ រាប់សឹបគ្រឿង បន្តលួចចូលទៅក្នុងព្រៃកាប់ដឹកជញ្ជូននាំឈើចេញពីព្រៃ ដឹកឆ្លងតាមមុខ ប៉ុស្តិ៍ដ្ឋបាល​ព្រៃឈើ   ប៉ុស្តិ៍បរិស្ថាន ប៉ុស្តិ៍ប៉ូលីស ទាហ៊ាន ដែលយាមបណ្តាក់ដូចខ្យងដាច់ទឹកយូរ នៅតាមដងផ្លូវព្រៃ ចេញពីព្រៃ ចូលទីប្រជុំជន ឆ្លងទីរួមខេត្តខេត្តរតនគិរី ហើយបោលសំដៅមកទ្វារអូរយ៉ាដាវ ហើយឆ្លងដែនយ៉ាងរំភើយ។បើគិតមកដល់ពេលនេះ គេមិនទាន់ឃើញមានចំណាត់ការ របស់សមត្ថកិច្ចក្រុមណាមួយ ទៅលើក្រុមមេឈ្មួញឈើល្បីខ្លាំងឈ្មោះមករា នៅឡើយទេ។

     ប្រភព​បានអោយដឹង​ទៀតថា៖ឈ្មួញឈ្មោះ(អាមករា) និងបក្សពួក បន្តសកម្មភាព​ពួកវា  ដឹកជញ្ជូន​ឈើ​យ៉ាង​រាលដាលពីអូររាំងនិងស្រុកផ្សេងទៀត ដោយមាន​ការបើក​ដៃ​ជាពិសេសពី​សំណាក់ មន្ត្រីថោកទាបខ្លះនៃខណ្ឌរដ្ឋបាលខេត្តរតនគិរី និងមន្ត្រីគ្រាប់ល្ពៅស្ងោរកាន់កាប់ច្រកទ្វារអូរយ៉ាដាវខេត្តរតនគិរី ទើបអាចដឹកឈើខ្មែរចេញបានតាមចិត្ត។ដោយឡែកលោកអភិបាលខេត្តរតនគិរីជាបុរស់អត់ព្រួយ  រស់រាយតែមាត់ ត្រកៀកងាប់ស្តូក មិនឃើញចាត់វិធានការលើ(អាមករា)សោះ។

      ជុំវិញនៃការលើកឡើងខាងលើនិងការចុះផ្សាយនេះយើងមិនអាចសុំការបំភ្លឺពីសាមីខ្លួនលោកមករានិងមន្ត្រីពពាក់ព័ន្ធខាងលើបានទេ ដោយពុំស្គាល់លេខទូរស័ព្ទ៕