មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ បញ្ជូនជនសង្ស័យមេក្លោងជួញដូរគ្រឿងញៀនពីរនាក់ជាង៤០គ.ក្រទៅអោយតុលារការ

នគរបាលជំនាញមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈបានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង៤០គីឡូក្រាមទៅកាន់  អយ្យការអសាលាដំបូងរាជធានីភ្នំពេញ  ដើម្បី«ចាត់ចែង»បើកការស៊ើបសួរបន្ត ទៅតាមនីតិវិធី។

   គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ការិយាល័យទី៥ឬ(ហៅក៥) ដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាតព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបាន ចុះទៅបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំបង្គួរមួយ នៅចំណុចមុខផ្ទះមួយកន្លែងនៅក្នុងបុរីទន្លេបាសាក់ ខណ្ឌចំការមន ទីក្រុងភ្នំពេញ និង ក្បែររបងវត្តនាគវ័ន្ត ក្នុងខណ្ឌទួលគោក មួយកន្លែងទៀត ហើយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

បេសកកម្មនេះធ្វើឡង

 -តាមបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ 

-ដោយមានបញ្ជាផ្ទាល់ពី ឯកឧត្តមនាយឧត្តមសេនីយ៍

 ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង០១:១៥នាទី។ប្រភពបញ្ជាក់ថា៖កម្លាំងជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី,  លោកឧត្តមសេនីយ៍ទោ ឆាយ ហូត, លោឧត្តមសេនីយ៍ត្រី គឹម តូ, លោក ទេព វ៉ាន់ណារ៉ា នាយករងមន្ទីរ,និងមានការចូលរួមពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្រប

សម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញផង បានដំណើរការស្រាវ

ជ្រាវបង្ក្រាបនៅចំណុចមុខមួយក្នុង បុរីទន្លេបាសាក់  ខណ្ឌចំការមន និង ជិតរបងវត្តនាគវ័ន្ត ខណ្ឌទួលគោក ។ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់មាន ៖ 

    ១-ឈ្មោះ USSTTERIABDUR

RAHMAN A ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ អាមេរិក

   ២-ឈ្មោះ ឆាយ ទី ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិ ខ្មែរ ។

    លទ្ធផលដកហូតបានវត្ថុតាងមាន ៖ សារធាតុញៀន ប្រភេទ«ម៉េតំហ្វេតំមីន(ICE)ទម្ងន់សុទ្ធ៤២៧២៤kg ។

ជនសង្ស័យទាំងពីរនាក់នោះ កំពុងស្ថិតក្នុងដំណាក់

កាលតំណាងអយ្យការបើកការស៊ើបសួរ។រហូតមកទល់នឹងថ្ងៃទី១៧មីនា២០២២នេះយើងពុំទានដឹងថាតើខាង តុលាការ«ចាត់ចែង»តាមនីតិវិធី បែបណាទៀតនៅឡើយទេ?៕