
មេគយផែរស្ងួតវេងស្រេងលោក ក្តុល ណុច មានជម្ងឺរាំរ៉ៃដេកតែផ្ទះច្រើនជាងមកធ្វើការ គេថាឡើងតាមខ្សែ ទាល់តែយកខ្សែទាក់អូសទើបចេញ?
មន្ត្រីគយមួយរូបសុំមិនបញ្ចេញឈ្មោះអោយដឹងថា៖លោក ក្តុល ណុច មេគយប្រចាំផែរស្ងួត វេង ស្រេង ចាស់ក៏ចាស់ ហើយមានឈឺរាំរ៉ៃ មកធ្វើការអត់រួច ច្រើនដេកដង្ហើមចង្រឹតនៅតែផ្ទះ។ប៉ុន្តែគាត់ឡើងតាមខ្សែ បើអោយឈប់ពីសម្រាកពីការងារគយ ទាល់តែយកខ្សែពួរទៅទាក់អូស ទើបបាន?គេមិនដឹងថា តើច្បាប់ដាក់មន្ត្រីចួលនិវត្តន៍ឬដាក់មន្ត្រីបាត់បង់សមត្ថភាពពលកម្មអោយឈប់សម្រាក រលាយដូចអំបិលទៅហើយឬយ៉ាងណាទេ?
មន្ត្រីគយដដែលនោះបាននិយាយ ទាំងអត់សំចៃមាត់ នៅក្នុងហាងកាហ្វេមួយកន្លែងកាលពីម្សិលមិញថា៖ច្បាប់ដាក់អោយមន្ត្រីរាជការចូលនិវត្តន៍ឥឡូវ ហាក់រលាយខ្សុលដូចអំបិលត្រូវទឹកអញ្ចឹង..?។គេឃើញលោកគយវ័យចំណាស់ៗ ខ្លះកំពុងធ្វើដូចមនុស្សអត់ប្រម៉ាត់ អត់បេះដូង ខ្លះកំពុងនាំគ្នាជាន់ឈ្លីច្បាប់ដាក់មន្ត្រីអោយចូលនិវត្តន៍យ៉ាងគគ្លើន ខ្លះដល់អាយុចូលនិវត្តន៍ទៅហើយ អត់ប្រម៉ាត់ ក្រាញកៅអីឥតអៀនខ្មាស់ក្មេងៗ គប់គឹតគ្នាពុករលួយដល់ឆ្អឹង រត់ការពន្យាកំណើត លួចក្លែងបន្លំឯកសារសាធារណៈ បន្លំកែឯកសារអត្រានុកូលដ្ឋាន(សំបុត្រកំណើត)ល្មើសច្បាប់ សុំពន្យាកំណើត ដើម្បីបន្តធ្វើការងារនៅកន្លែងខ្លាញ់ៗ។ការពន្យាកំណើតរបស់ពួកគេធ្វើបានជោគជ័យ តាមរបៀបនាំគ្នាគប់គឹតល្មើសច្បាប់ទៃបុីទាំងស្គរ។ដូចជា លោកឈួន ហៃ មេសាខាគយខេត្តកំពង់ស្ពឺដល់អាយុចូលនិវត្តន៍ទៅហើយ លួចក្លែងបន្លំឯកសារគតិយុត្តិដើម្បីរត់ការពន្យាកំណើត អោយខ្លួនបននៅអង្គុយកៅអីខ្លាញ់ធ្វើព្រងើយ ។
ប្រភពដដែលបន្តថា៖ឯលោកក្តុល ណុច ប្រធានគយ ប្រចាំផែរស្ងួត វេងស្រេងឯណោះវិញ ចាស់ក៏ចាស់ ឈឺមិនស្វាង ទៅធ្វើការស្ទើរលែងរួចទៅហើយ(ទឹកនោមផ្អែមធ្វើទុក្ខ)។ បើគេចង់អោយលោក ក្តុល ណុច ឈប់សម្រាកពីគយ ទាល់តែយកខ្សែពួរទៅទាក់ ហើយអោយដំរីអូសចេញពីកៅអី ទើបទៅរួច?។ព្រោះលោក ក្តុល ណុច ឡើងមកតាមខ្សែ បើអោយចុះវិញទាល់តែប្រើខ្សែពួរធំជាងខ្សែអូសទើបបាន?
មន្ត្រីដដែលបន្ថែមថា់៖រឿងបែបនេះលោក អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកអគ្គនាយកគយរដ្ឋាករកម្ពុជាគុណ ញឹម មិនមែនមិនដឹងថាទង្វើលួចបន្លំឯកសារសាធារណៈសុំពនមយាកំណើតជារឿងអសីលធ៌មនិង់ត្រូវមានទោសនោះទេ បែរជាធ្វើហី មិនបើកភ្នែកមើល ?។
មន្ត្រីដដែលបង្ហើបថា បើមើលទៅលើចលនាឬសកម្មភាពរបស់លោកក្តុល ណុច អាចសន្និដ្ឋានបានថា លោកកើតជម្ងឺទឹកនោមផ្អែមកម្រឹតធ្ងន់ទៅហើយ ឯខ្លួនក៏ចាស់បើមិនដាក់អោយចូលនិវត្តន៍ក៏ដាច់លកម្មទៅហើយដែរ?បើគាត់ ធ្វើការចំកន្លែងអត់អីលិតវិញ ច្បាស់ជាសុំឈប់មុនអាយ៉ូសចូលនិវត្តន៍បាត់ទៅហើយ មិនបាច់ដោលផងដាក់ក្តោងផងពេលមកធ្វើការម្តងៗនោះទេ។លោក ក្តុល ណុច ច្រើនឈឺដេកដង្ហើមចង្រឹតដេកនៅតែផ្ទះ ជាទូទៅមិនអាចមកធ្វើការទៀងទាត់បានទេ។ ប៉ុន្តែទោះឈឺផ្តឹកៗក្តី(ទឹកនោមផ្អែមធ្វើទុក្ខខ្លាំង)គាត់មិនត្អូញអោយនរណាដឹងឡើយ នៅតែក្រាញកៅអី។តើផែរស្ងួតវេង ស្រេង មានកំណប់ដាក់ក្នងទូកុងទឺន័រច្រើនប៉ុណ្ណាហ្ន៎?។
មន្ត្រីដដែលបន្តបន្ថែមទៀតថា៖លោកក្តុល ណុច ធ្លាប់មានរឿងអាស្រូវធំៗជាច្រើនលើក កាលដែលលោកធ្វើជាមេគយ(ប្រចាំច្រកចាន់មូល)ក្នុងខេត្តត្បូងឃ្មុំធ្លាប់មានរឿងអាស្រូវមួយចំនួន។កាលធ្វើមេគយនៅកំពង់សោមមានរឿងអាស្រូវ (ថ្លើមពាសមេឃ) ពាក់ពន្ធ័នឹងការនាំចេញទំនិញហាមឃាត់ដ៏គ្រោះថ្នាក់បណ្តាលអោយភ្ញាក់ផ្អើលពេញប្រទេសនិងអន្រជាតិ ។
ប្រភពពីមន្ត្រីគយចំណាស់មួយរូបទៀតបង្ហើបថា៖ហេតុដែលលោកក្តុល ណុចក្រាញកៅអី នៅផែរស្ងួត វេង ស្រេង ទាំងខ្លួនចាស់មានជម្ងឺជាប់ខ្លួន ជួនដេកដង្ហើមផ្តិកៗនៅតែផ្ទះផងដោយសារនៅផែរស្ងួតវេង ស្រេងមានចំណុចពិសេសជាច្រើនដែលអាចជាប្រភពចំណូលមហាសាលសម្រាប់គាត់?ផែរស្ងួតវេង ស្រេង មានកំណប់ ស្ទើរតែគ្រប់ទូកុងទឺន័រទាំងអស់ដែលលើកពីកបាល់ដឹកឡានDirectចូលផែរតែម្តង។ បើមិនជឿកាត់សៀលមើលទៅដឹងហើយតើមានកំណប់អ្វីខ្លះ?នោះហើយជាហេតុនាំអោយលោកក្តុល ណុច ខំក្រាញទៅធ្វើទាំងចាស់ ទាំងឈឺដង្ហើមចង្រឹតម្តងៗទៅហើយបែបនោះ។
ការលកឡើងដោយមន្រីគយខាងលើ មិនដឹងថាមានការពិតកម្រឹតណានៅឡើយឬគ្រាន់តែជាផែនការកាច់កុងគ្នាដើម្បីដំណែងខ្លាញ់ នោះទេ?ឯលោកក្តុល ណុច មិនទាន់អាចសុំបំភ្លឺ ជុំវិញការលើកឡើងដោយមន្ត្រីគយដូចខាងលើបាននៅឡើយដែរ ដោយសារលេខទូរសព្ទ័របស់លោកទាក់ទងមិនបានឡើយ។ ទោះយ៉ាងណាក្តី យើងនឹងរង់ចាំបកស្រាយបំភ្លឺគ្រប់វេលា៕