ខ្លាចដីការកោះទៅពន្លត់ភ្លើងឆេះខ្ទម«ព្រះរាជអ្នកតា»បាត់ដំបង

ខ្សឹបដាក់ត្រចៀកក្របី

ខេត្តបាត់ដំបង៖  ឆ្នាំនេះអ្នកចូលចិត្តលេងភ្លៀងនៅបាត់ដំបងស្ងាត់អោយឈឹង!ដូច                       កាល«សម័យអាពត»។បានជាពួកគេនាំគ្នាឈប់លេងភ្លៀង ព្រោះខ្លាច«ព្រះរាជអ្នកតា»បាត់ដំបងទើបមកពីព្រៃ កោះទៅពន្លតភ្លើងឆេះខ្ទមគាត់។បើលេងភ្លាមឆេះខ្ទម«ព្រះរាជអ្នកតា»ភ្លែត។ឥឡូវអ្នកលេងភ្លៀង ទូជញ្ជីងទឹកភ្លៀង-ដូរលុយមិនត្រឹមមិនហ៊ានឆាតនិយាយគ្នាពីហាងឆេងភ្លៀងទេ សឹងតែលែងហ៊ានងើយមើលពពកទៀតផង  ព្រោះខ្លាចឆេះខ្ទម«ព្រះរាជអ្នកតា»។ប៉ុន្មានង៉ៃមានអ្នកទូជញ្ជីងទឹកភ្លៀង-ដូរលុយមួយចំនួន  គ្រាន់តែឆាតចុះឆាតឡើងពីរឿងទឹកភ្លៀង មានមិនតិចជាង១០នាក់ទេ ទទួលបានដីការកោះពី«ព្រះរាជអ្នកតា»អោយទៅជួយពន្លត់ភ្លើងឆេះខ្ទមគាត់។ពួកគេប្រាប់ថា  ម្នាក់ៗចាយអស់រាប់ពាន់ដុល្លារទើប«ពន្លត់ភ្លើងឆេះខ្ទម«ព្រះរាជអ្នកតា»នោះរលត់។អ្នកលេងភ្លៀង និងអ្នកទូជញ្ជីងទឹកភ្លៀង ខ្លាចដីការ«ព្រះរាជអ្នកតា»ដែលសំកុកចាំតែកោះហៅទៅពន្លត់ភ្លើងឆេះខ្ទមខ្លាំងណាស់។អញ្ចឹងហើយ  ទើបអ្នកលេងភ្លៀងនៅបាត់ដំបង និងពួកទូជញ្ជីងទឹកភ្លៀងខ្លះ  កំពុងនាំគ្នាបន់កុំអោយភ្លៀងអី ខ្លាចឆេះខ្ទម«ព្រះរាជអ្នកតា»។បើអត់ភ្លៀងមែន ចាំមើលតើ«ព្រះរាជអ្នកតា»បានលេសអីចេញដីការកោះអោយគេទៅពន្លត់ភ្លើងឆេះខ្ទមទៀត។ខ្លះថាគ្រាន់តែឆាតរកគ្នាសោះ  ម្នាក់ៗត្រូវចាយលុយពន្លត់ភ្លើងឆេះខ្ទម«ព្រះរាជអ្នកតា»ម្នាក់អស់ដល់រាប់ពាន់ដុល្លារអញ្ចឹង ?ពួកគេបន់កុំអោយភ្លៀងទៀតអី  ដើម្បីកុំអោយមានអ្នកលេងភ្លៀង និងទូជញ្ជីង និងកុំអោយព្រះរាជអ្នកតាកោះបាន? តើ«ព្រះរាជអ្នកតាភ្នំ»ដឹងថា«ព្រះរាជអ្ន្តកតា»នៅបាត់ដំបងកំពុងប្រើច្បាប់អីដែរ?ច្បាប់បីសាចជញ្ជក់ឈាមឬច្បាប់អ្នកតាភ្នំយើង?!។       អ្នកលេងភ្លៀងនៅខេត្តបាត់ដំបង ខ្សឹបប្រាប់ទៀតថា៖អ្នកលេងភ្លៀងនិងទូជញ្ជីងទឹកភ្លៀងនៅបាត់ដំបងរាប់សឹបទូ/នាក់ រហូតដល់ទូលក់មាសដូរលុយផង ម្នាក់ៗខ្លាច«ព្រះរាជអ្នកតា»បាត់ដំបងចេញដីការកោះទៅពន្លត់ភ្លើងឆេះខ្ទមគាត់ឡើងញ័រពង បាក់ស្បាតអស់ហើយ ។ឯអ្នកលេងភ្លៀងស្ទើរទាំងអស់នៅបាត់ដំបង កំពុងបោលសម្រុកមកលេងភ្លៀងនៅភ្នំពេញវិញស្ងាត់«បាត់ដំបងពងឡចឹកអើយ»ឈឹង! ពួកគេចាំមើលថាតើ«ព្រះរាជអ្នកតា»បាត់ដំបង កោះរឿងអីទៀត។មកពីគេខ្លាច«ព្រះរាជអ្នកតា»បាត់ដំបងនឹងហើយទើបមកពពួកគេមិនលេងភ្លៀងនៅបាត់ដំបងទៀតទេ រត់បុកក្បាលគ្នាមកលេងនៅភ្នំពេញ ត្រូបប៉ានផ្ទះសំណាក់រកកន្លែងដេកគ្មាន។អ្នកខ្លះឡកឡឺយថាបើ«ព្រះរាជអ្ន្តកតា»បាត់ដំបងខ្លាំងពូកែមែន  សុំយាងយកដីការទៅកោះហៅអ្នកដាក់លុយម៉ាសុីន ទូជញ្ជីងទឹកភ្លៀង និង ស្ថាប័នចេញសែកដាក់ម៉ាសុិន អ្នកទទួលលុយរាប់រយនាក់ អ្នកទទួលផ្ទុកលុយនិងទូទាត់លុយអ្នកលេងភ្លៀងនៅភ្នំពេញផងទៅ  នៅភ្នំពេញលេងដោយសេរី ម្នាក់ៗដាក់លុយវាល់លានដុល្លារ សូមអញ្ជើញកោះអោយពួកគេទៅពន្លត់ភ្លើងឆេះខ្ទម «ព្រះរាជអ្នកតា»ឯងផងទៅ  នៅភ្នំពេញគេលេងភ្លៀងធំៗណាស់ គឹតជាដុំ ជាកៅស៊ូ ម៉្ងៃៗវាល់លានដុល្លារឯណោះ  គេថាបើពូកែកោះអញ្ចឹង   បើត្រឹមម្នាក់បួន-ប្រាំមុឺនដុល្លារសម្រាប់ជួយពន្លត់ភ្លើងឆេះខ្ទមនោះសុីផុយ។ប៉ុន្តែ ក្រែងលោហ៍មិនហ៊ានទេដឹង ព្រោះខ្លាចតែបានធ្លាក់ពីខ្ទមលាន់សូរខ្ពៀក៕