មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រកឃើញនិងបង្ក្រាបករណីលួចបើករោងចក្រផលិតគ្រឿងញឿនទ្រង់ទ្រាយធំថែមទៀត

Ksv: Bakeng  news.comចេញផ្សាយថ្ងៃ២៧/០៥/២០២២

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជា រកឃើញនិងបង្ក្រាបករណីលួចបើករោងចក្រផលិតគ្រឿងញឿនទ្រង់ទ្រាយធំថែមទៀត

  យោងតាមផេកហ្វេប៊ុកមន្ទីរគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិអោយដឹងថា  មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបន្ទាប់ពីបានស្រាវជ្រាវករណីបទល្មើសយ៉ាងច្បាស់លាស់និងទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ និងពីឯកឧត្តមម៉ក់ ជីតូ  អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។មន្ទីរប្រឆាំងគ្រឿងញៀនចុះទៅដល់ទីតាំងមន្ទីរពិសោធលួចផលិតគ្រឿងញៀនទាំង៣កន្លែងព្រមៗគ្នាភ្លាម ហើយបានធ្វើសកម្មភាពបង្ក្រាបយ៉ាងក្តៅគគុក។ទីតាំងទាំង៣នោះមាន៖ទីតាំងទី១ស្ថិតនៅ(រាជធានីភ្នំពេញ)និងទីតាំង២ទៀតស្ថិតនៅក្នុង(ខេត្តកំពង់ស្ពឺ)។តាមផេកហ្វេសប៊ុក របស់មន្ទីរគ្រឿងញៀនដដែលអោយដឹងថា ត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២បុរសជនជាតិចិនតៃវ៉ាន់៤នាក់ត្រូវចាប់ខ្លួននៅនឹងកន្លែងក្នុងបទឧក្រិដ្ឋគ្រឿងញៀនទ្រង់ទ្រាយធំ ហើយសមត្ថកិច្ចរឹបអូសបានសារធាតុញៀនជាង១៤០០គីឡូក្រាម និងសារធាតុគីមីជាគ្រឿងផ្សំសម្រាប់ផលិតគ្រឿងញៀនជាង១១តោនទៀត។ ជនល្មើសទាំង៤នាក់ ដែលត្រូវចាប់ខ្លួន មានម្នាក់ជាមេការ ហើយ៣នាក់ទៀត ជាអ្នកបច្ចេកទេស។មន្ទីរពិសោធដែលលួចផលិតគ្រឿងញៀនទាំង៣ទីតាំងគឺទីតាំងទី១ ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ ទីតាំងទី២ ស្ថិតនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី៣ស្ថិតនៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ជនល្មើសទាំង៤នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការភ្នំពេញរួចហើយ ដើម្បីចាត់ការតាមនីតិវិធី។

  តាមមន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ថា៖ករណីមួយនេះ សមត្ថកិច្ចកម្ពុជាយើង បានស្រាវជ្រាវអស់រយៈពេល២ខែមកហើយ ក្រោយទទួលបានព័ត៌មានច្បាស់ការ ទើបចាប់ផ្តើមធ្វើប្រតិបត្តិការចុះទៅបង្ក្រាបមន្ទីរពិសោធដែលលួចផលិតគ្រឿងញៀនទាំង៣ទីតាំងនោះ ដោយធ្វើព្រមៗគ្នាក្រសោបយកតែម្តង នៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២២។

នសូមរម្លឹកថា កាលពីចុងឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា ក៏បានបង្ក្រាបករណីលួចផលិតគ្រឿងញៀនក្នុងរោងចក្រទ្រង់ទ្រាយធំបែបនេះម្តងរួចមកហើយនៅខេត្តកំពង់ស្ពឺនេះដែរ។ ក្នុងប្រតិបត្តិការនាពេលនោះ សមត្ថកិច្ច រកឃើញគ្រឿងញៀនដល់ជាង២តោន(២២៣៧ គីឡូក្រាម) និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនដល់ទៅជាង៨៤តោនហើយចាប់បានជនល្មើសជាជនជាតិចិនជាង១០នាក់។កិច្ចប្រតិបត្តិការនោះមន្ទីរគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ឯកឡឹក វណ្ណៈជាអ្នកដឹកនាំបើកប្រតិបត្តិការផ្ទាល់កាលពីជាង៥ខែមុននៅថ្ងៃអង្គារ១៤ ធ្នូ ២០២១។

   លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំង​បទល្មើសគ្រឿង​ញៀនធ្លាប់បានឱ្យដឹងដែរនៅថ្ងៃទី ១៤ ខែធ្នូ ២០២១ថា សមតម្ថកិច្ចបានរកឃើញករណីបទ​ល្មើស​គ្រឿងញៀន  បង្ក្រាបរឹបអូសវត្ថុតាងសរុបជាង ២ តោន ឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី សរុប ១៤នាក់ មានអ្នកយាមចុងភៅ,អ្នកបោសសំអាតនអ្នកអនាម័យផងដែរ ប៉ុន្តែរកឃើញមនុស្សតែ ៤នាក់ប៉ុណ្ណោះ ដែល​ពាក់​ព័ន្ធទៅ នឹងបទល្មើគ្រឿងញៀនដ៏ធំនោះផ្ទាល់។ប្រតិបត្តិការពេលនោះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នង​ការដ្ឋាន​នគរបាលខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញផងដែរ ហើយការបើកយុទ្ធនាការបង្ក្រាបករណីកែច្នៃគ្រឿង​ញៀនជាទ្រង់ទ្រាយធំមិនធ្លាប់មានដែលស្ថិតក្នុង​រោងចក្រ​ដំណាប់ស្វាយ ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះនាំមុខដោយ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលមានឧត្តមសេនីយ៍ឯកឡឹក វណ្ណៈដឹកនាំ ក្រោមការសម្របសម្រួល​ពីស្ថាប័ន​អយ្យការផងដែរ។ប្រភពដោយឡែកទៀតបានឲ្យដឹងថា ក្នុងពេលប្រតិបត្តិការនោះ  កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានផ្ទុះអាវុធ ទប់ទល់ជាមួយការបាញ់ប្រហារ ពីឈ្មួញគ្រឿងញៀនមកលើសមត្ថកិច្ចវិញ នៅត្រង់ចំណុច លើផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ខេត្តព្រះសីហនបណ្តាលឲ្យឧក្រិដ្ឋជន​ដែលគេសង្ស័យថា ជាជនជាតិចិនម្នាក់ បានត្រូវគ្រាប់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតត្រូវបានចាប់ខ្លួន​ជាមួយ រថយន្ត ១ គ្រឿង។សមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំ ញៀនប្រភេទ (កេតាមីន) ជាង១៤០០ គីឡូក្រាម ដែលឧក្រិដ្ឋជនបានផលិត និង កែច្នៃនៅក្នុងរោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុនចិននោះ។ប្រតិបត្តិការបង្ក្របនាពេលនោះ គឺជាការអនុវត្តតាមបទ​បញ្ជាររបស់​លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការដឹក​នាំផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ដែលមានឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនជាអ្នកដឹកនាំផ្ទាល់នៅ វេលាម៉ោង១,៣០នាទីរំលងអាធ្រាតយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់​សិលា ខេត្តព្រះសីហនុ។ ជនសង្ស័យ ទាំង៣ នាក់នោះមាន ១.ឈ្មោះ LEE TSUNG HAN អាយុ៣២ ឆ្នាំ ភេទប្រុស ជនជាតិចិនតៃវ៉ាន់(ស្លាប់)។ ២.ឈ្មោះ LY POHAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន តៃវ៉ាន់ (អ្នកបើកបររថយន្តដឹកគ្រឿងញៀន)។ ៣.ឈ្មោះ LY YONG ភេទប្រុស អាយុ៤៧ ឆ្នាំជនជាតិចិនតៃវ៉ាន់ (មេការគ្រប់គ្រងទីតាំងកៃច្នៃគ្រឿងញៀន)។ក្រោយការចាប់ខ្លួនជនសង្ស័យ២នាក់បានសារភាព ប្រាប់ពីទីតាំងដែលពួកគេដឹកចេញ និងកន្លែងផលិត កែច្នៃគ្រឿងញៀន។បន្ទាប់មកកម្លាំងសមត្តកិច្ចសហការជាមួយស្ថាប័នអយ្យការ បានរកឃើញ និងរឹបអូសគ្រឿង ដូចមាន៖ ១.ម្សៅសសង្ស័យ កេតាមីន (KE- TAMIN) ចំនួន ៧៤ ការ៉ុង ក្នុង ១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០ គីឡូក្រាម ទាំងសំបក។២.អាវុធខ្លីម៉ាក់ K៥៤ ១ដើម  ៣. រថយន្ត ២គ្រឿង សារធាតុគីមីនិងឧបករណ៍​កែច្នៃគ្រឿងញៀន​មួយចំនួនធំទៀត៕