បែកធ្លាយ!លោក ពត សាន្ត ប្រធានរតនាគារខេត្តកំពង់ធំ កាក់កបក្នុងការកាត់ភាគរយខ្ពស់ពីការទូទាត់ថវិការដ្ឋជូនបណ្តាមន្ទីរនិងក្រុមហ៊ុនក្នុងខេត្តនៅចុងត្រីមាសទី២ឆ្នាំ២០២២?

ប្រភពពីមន្ត្រីមួយរូប កំពុងបំរើការងារនៅក្នុងមន្ទីរមួយក្នុងខេត្តកំពង់ធំនិយាយក្នុងល័ក្ខណ្ឌសុំមិនអោយបញ្ចេញឈ្មោះថា៖លោក ពត សាន្តប្រធានរតនាគារខេត្តកំពង់ធំ កំពុងត្រូវប៉ាន់យ៉ាងខ្លាំង ពីការកាត់ភាគរយយ៉ាងខ្ពស់ក្នុងការទូទាត់ថវិការរដ្ឋនៅចុងត្រីមាសទី២ក្នុងឆ្នាំ២០២២នេះ ជូនដល់បណ្តាមន្ទីរនិងក្រុមហ៊ុននាៗក្នុងខេត្តដែលទូទាត់ថវិការពីរតនាគារខេត្តកំពង់ធំ?។

  ប្រភពសង្កត់ធ្ងន់ថា៖នៅក្នុងការចុះហត្ថលេខាលើឯកសារអញ្ញាត្តិឬសែកសម្រាប់បើកប្រាក់បញ្ចូលកុងធនាគាររបស់សាមុីមន្ទីរឬសាមុីក្រុមហ៊ុនអោយដល់អ្នកកាន់ឯកសារមកពីមន្ទីរ ពីស្រុក ពីក្រុមហ៊ុនលុះត្រាតែយល់ព្រមតាមការកាត់យកភាគរយពីលោក ពតសាន្តជាមុនសិនទើប ព្រមចុះហតមថលេខាជូនភ្លាមៗ បើពុំនោះទេឯកសារនិងត្រូវផ្អឹបទុកមួយរយសិន តាមរយការប្រើលេសដូចជា ជាប់រវល់ ជាប់ប្រជុំ ឯកសារមិនត្រឹមត្រូវ ទោះជាទៅអង្គុយសំកុកចាំរាល់ថ្ងៃដោយភាពចាំបាច់បំផុតក៍លោកពត សាន្ត មិនរវល់ឡើយបើរឹងទទឹងមិនព្រមធ្វើតាមការទាមទារនោះទេប៉ុន្តែប្រភពមិនទាន់បញ្ជាក់ថាលោកពត សាន្តទាមទារកាត់យកចំនួនប៉ុន្មានភាគរយ ចំពោះថវិកាសម្រាប់ស្ថាប័នរដ្ឋឬប៉ុន្មានភាគរយសម្រាប់បណ្តាក្រុមហ៊ុនដេញថ្លៃគម្រោងបាន និងកំពុងអនុវត្តគម្រោងតាមជំហ៊ានៗនោះនៅឡើយទេ។

   ការលើកឡើងដោយមន្ត្រីមួយរូបខាងលើនោះយើងពុំដឹងថាមានការពិតកម្រឹតណាឬគ្រាន់តែជាការលើកឡើងប៉ែងជើងគ្នាក្នុងគោលដៅមួយដើម្បីដណ្តើមទួនាទីគ្នានៅឡើយទេ ដោរសារតែពុំទាន់អាចរកបានប្រភពណាមួយផ្សេងទៀតដើម្បីផ្ទៀងផ្ទាត់ សូម្បីតែលោក ពត សាន្ត ក៏មិនអាចទាក់ទងសុំការបកស្រាយពន្យល់តាមទូរសព្ទ័បានដែរកាលពីព្រឹកមិញដោយទូរសព្ទ័លោកមិនទាន់អាចទាក់ទងបាន។ទោះយ៉ាងណាយើងនៅតែព្យាយាមរកប្រភពបញ្ចាក់នូវព័ត៌មាននេះជាបន្តទៅទៀតនិងព្យាយាមទទួលយកការបកស្រាយពីលោក ពត សាន្ត គ្រប់ពេលវេលា។