ល្បែងឡូតូ និង​ល្បែង​ភ្នាល់​អនឡាញ (Online) កំពុង​រីក​ដូច​ផ្សិតក្នុងស្រុកសំរោង ខេត្តតាកែវជាឆ្នាំងបាយរបស់លោកអធិការស្រុកសំរោងឬ?

ល្បែងឡូតូ និង​ល្បែង​ភ្នាល់​អនឡាញ (Online) កំពុង​រីក​ដូច​ផ្សិតក្នុងស្រុកសំរោង ខេត្តតាកែវជាឆ្នាំងបាយរបស់លោក          អធិការស្រុកសំរោងឬ?

       បនល្បែងឡូតូនិងល្បែងជល់មាន់onlineកំពុងរីកដូចផ្សិត ពាសពេញស្រុកសំរោងខេត្តតាកែវ អាជ្ញាធរនិងកងកម្លាំងកម្លាំងសមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុក  ព្រមទាំងបណ្តាប៉ុស្តិ៍រដ្ឋបាល មិនបង្ក្រាបសោះ  ដោយសារមេបនល្បែងខ្លះយកច្បាប់ដែលដែលមានចរិតបំផ្លាញប្រជាជនមកប្រើ និងសង្ស័យនគរបាលស្រុក និងអស់លោកមេប៉ុស្តិ៍យកធ្វើជាឆ្នាំងបាយឆ្នាំងសម្លរសោយសុខតែម្តង?។

      ប្រភពពីពលរដ្ឋ ដែលកំពុងដេកព្រួយនូវសកម្មភាពចោរកម្មនិងអំពើហឹង្សាកំពុងកើតក្នុងភូមិពេញបន្ទុកនៅក្នុងស្រុកសំរោងបានអោយដឹងថា៖ នៅក្នុងស្រុកសំរោងខេត្តតាកែវដែលគ្រប់គ្រងដោយលោកអធិការស្រុកឈ្មោះភី ឆុនកើតមានបនល្បែងរាប់សឹបទីតាំង  គ្រប់ច្រកល្ហកតាំងពីទីរួមស្រុក រហូតដល់ឃុំ ដែលមានដូចជា៖នៅចំណុច

១ -ភូមិ តាយឹង ឃុំជំរះពេន ម្ចាស់ផ្ទះឈ្មោះ ស៊្រុន។

២- ភូមិ តាពោនខាងលិច ឃុំ សំរោង ម្ចាស់ផ្ទះឈ្មោះ តុល

៣ – ភូមិ ស្វាយ ឃុំសំរោង ម្ចាស់ផ្ទះឈ្មោះ ហួ។

៤- ភូមិ ស្រែតាសុខ ឃុំជំរះពេន ម្ចាស់ផ្ទះឈ្មោះ ម៉ុង។

៥- ភូមិ ត្រពាំងខ្នារ ឃុំ ជំរះពេន ។

៦- ភូមិ ទួលចារ ឃុំសំរោង ម្ចាស់ផ្ទះឈ្មោះ តាលៀង។

៧- ភូមិ ក្រាំងរអូត ឃុំសំរោង ម្ចាស់ផ្ទះឈ្មោះ តាលៀង។

៨- ភូមិ កាយបាំង ឃុំសិង្ហ ម្ចាស់ផ្ទះឈ្មោះ ទុំ។

៩- ភូមិសំបួរ ឃុំទ្រា ម្ចាស់ផ្ទះឈ្មោះ ជឿន។

១០- ភូមិ ពន្លឺ ឃុំជំរះពេន ម្ចាស់ផ្ទះឈ្មោះ អ៊ូខុង។

   ពលរដ្ឋបន្តថាច្បាប់ហាក់កើតបញ្ច្រាសជើង។ព្រោះថាច្បាប់បានអនុញ្ញាតិបើកបនល្បែងសុីសងតាមonline។ផលធំធេង គឺអសន្តិសុខសង្គមយ៉ាងអាក្រក់បានធ្វើអោយពលរដ្ឋស្លូតត្រងកំពុងរស់នៅដោយរងារ ប្រឈមនឹងភាពភ័យតក់ស្លុតនៃអំពើចោរកម្ម ឆក់និងប្លន់នឹងអំពើអំពើហឹង្សាក្នុងគ្រួសារ ក្នុងភូមិពួកគាត់ព្រួយពីសុវត្ថិភាពកូនៗដែលចេញទៅសិក្សា  បែរជាយកលុយទៅចូលលេងតែល្បែងទាំងនោះទៅវិញ ។ឥឡូវនេះនៅតាមភូមិ ឃុំ ក្នុងស្រុកសំរោងមានបនល្បែងរីកដូចផ្សិត បន្ទាប់ពីគ្រឿងញៀនបានវាយសម្រុកដល់ភូមិពួកគាត់និងញាំញីសហគមគាត់ នៅមិនទាន់ដោះស្រាយបង្ក្រាបបានផងនោះ។

     កន្លងមកមានមន្ត្រីរដ្ឋាភិបាល​អះអាង​ថា «ការអនុញ្ញាត​ ឱ្យ​បើក​អាជីវកម្ម​បន​ល្បែង​ទាំង​នេះ​ ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ ក្នុង​គោល​បំណង​ដើម្បី​ប្រមូល​លុយ​ចូល​ជាតិ»។ក៏ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយខ្លះវិញ  យល់ឃើញ​ថា​«អាជី

វកម្ម​បន​ល្បែង​ទាំង​នោះ បានបំផ្លាញជាតិ បង្កើត​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គមជាតិ»។ដោយឡែកចាស់ទុំខ្មែរវិញប្រដៅថា«ទាក់មាន់ ទាក់ទទា ជល់ភ្នាល់គ្នា បរបាញ់សត្វ អន្ទាក់ដាក់បង្កាត់ ល្បែងទាំងនោះគ្មានកំណើត   ធម្មតាប៉ោនិងបៀរ មិនដែលអ្នកណានឹងកើត មិនដែលមានកំណើត  មានតែលិចលង់ខ្លួនទេ»។ទស្សនៈនិងពាក្យប្រៀបប្រដៅទាងនោះ បើយកមកឆ្លុះបញ្ចាំងនូវ  សម្តីរបស់មន្ត្រីរដ្ឋាភិបាលដែលអះអាងថាការ«បើកល្បែងដើម្បីគៀងគរប្រមូលចណូលជូនជាតិ»នោះឆ្លុះអោយឃើញថាសំដីបែបនោះហាក់ដូចជានិយាយដោយពុលក្តួចហើយ គឺហាក់មិនយកចិត្តទុកដាក់ពីសុវត្ថិភាពពលរដ្ឋខ្លួនទេបែរជាស្រេកឃ្លានលុយពេកទៅវិញ។

     ពលរដ្ឋបន្តថា៖ការអនុញ្ញាត​ឲ្យ​បើក​អាជីវកម្ម​បនល្បែង​នៅ​ទូទាំង​ប្រទេស​នេះ ផ្ដល់​ផលជាក់ស្តែងឥឡូវនេះ គឹនាំអោយកើតអំពើចោរលួច ចោរឆក់ ចោរប្លន់។ជាក់ស្តែងកំពុងកើតមានយ៉ាងគួរអោយភ័យខ្លាចបំផុត។ សកម្មភាពចោរប្លន់ នឹងអំពើហឹង្សាផ្សេងៗ កំពុងពុះកញ្ឋ្រោល មិនថាតែនៅក្នុងស្រុកសំរោងខេត្តតាកែវ នោះទេ គឺកំពុងបង្កបញ្ហាដល់សង្គមជាតិទាំងមូលតែម្តង  ដោយសារតែបង្កើតបនល្បែងonline  ជល់មាន់ ឡូតូជាច្រើនប្រភេទពេញភូមិតាមជនបទ។

    ពលរដ្ឋបានដឹងថាអគ្គស្នងការនគរបាលជាតិទើបនឹងបង្កើតគណកម្មមួយដើម្បីបង្ក្រាបល្បែងអនឡានទាំងនោះ តើគណកម្មការនោះនឹងមានសកម្មភាពមែនឬគ្រាន់តែបង្កើតយកល្អមើល?តើលោកភី ឆុនអធិការស្រុកសំរោង អាចបង្ក្រាបល្បែងឡូតូនិងជល់មាន់តាមonlineកំពុងកើតផុសផុលពាសពេញស្រុកសំរោង ជាល្បែងស្របច្បាប់ដែលបំផ្លាញសហគមន៍សង្គមឬទេ?។លោក.ភីឆុន.អធិការស្រុកបង្ក្រាបបនល្បែង ឡូតូ មាន់ជល តាមonlineគ្រប់ប្រភេទក្នុងស្រកសំរោងតាមរៀបណា?ដោយខ្លួនឯងឬលាក់ទុកសិន ឬចាំអោយគណកម្មការបង្រាបរបស់អគ្គស្នងការនគរបាលជាតិចុះបង្ក្រាប ?នៅចំពោះមុខដែលអគ្គស្នងការនគរបាលជាតិទើបនឹងបង្កើតគណកម្មការចុះបង្ក្រាបយ៉ាងតក់ក្រហល់នេះ។

      ចម្ងល់នេះមិនអាចសុំលោកភី ឆុនអធិការស្រុកសំរោងបកស្រាយបានទេដោយលោកមិនលើកទូរសព្ទ័ពីម្សិលមិញ៕